រថយន្តដឹកស្រាបៀរ និងទឹកបរិសុទ្ធមួយគ្រឿង បើកៗស្រាប់តែបែកកង់មុខ រួចក៍ក្រឡាប់ខ្លួនឯង…

ស្រុកស្ទឹងហាវ-រថយន្តដឹកស្រាបៀរនិងទឹកបរិសុទ្ធមួយគ្រឿងក្រឡាប់ខ្លួនឯង កាលពីម៉េាង11:00នាទីថ្ងៃត្រង់ថ្ងៃទី27 ខែកក្តដា ឆ្នាំ2019 លើតិរវិថី សម្ដេចហ៊ុនសែន ស្ថិតនៅក្រុម4ភូមិ4ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តនេះ ពណ៌ក្រហមស្លាកលេខព្រះសីហនុ2A-8979 មានទិសដៅពីក្រុងព្រះសីហនុ ឆ្ពោះមកស្រុកស្ទឹងហាវ លុះមកដល់ចំណុចខាងលើរថយន្តបែកកង់មុខ រួចក៍ក្រឡាប់ទៅខាងឆ្វេងដៃដោយខ្លួនឯង ប៉ុន្តែមិនមានមនុស្សរងគ្រោះធ្ងន់ធ្ងរទ ។ អ្នកបើកបរឈ្មោះ ជៀន ណាត ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅក្រុម32ភូមិ5សង្កាត់លេខ4ក្រុងព្រះសីហនុ ៕

%d bloggers like this: