(មានវីដេអូ) ជួយស៊ែរម្នាក់មួយផង! ដើម្បីរកយុត្តិធម៍អោយគ្រួសារបងប្រុសផង គ្រោះថ្នាក់ចរាចរណ៍ជិត1ខែហើយ តែសមត្ថកិច្ចខណ្ឌ័សែនសុខគ្មានដំណោះស្រាយចំពោះជនក្រីក្រសោះ…

កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ផ្លូវ១០១៩ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានកូរ៉េមួយគ្រឿងជិះប្រហើន និងមិនគោរពច្បាប់បណ្តាលឲ្យបុក កង់បីឥណ្ឌារមួយគ្រឿងដែលកំពុងដឹកគ្រួសារចំនួន៧នាក់ បណ្តាលឲ្យកូនក្មេងបាក់ជើងបាក់ដៃ និងមានអ្នករបួសជាច្រើននាក់ទៀត។

ក្រោយមកក៍មានបងប្រុសម្នាក់បាន ដែលមានគណនីហ្វេសបុកថា Huy Ou Dom បានចេញមុខថតវីដេអូបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក ដោយបាននិយាយរៀបរាប់ថា ស្របពេលដែលបុកភ្លាមៗជនបង្ករមានគ្នាច្រើបានបើកទ្វារឡានរត់គេចខ្លួនអស់ ដោយមិនបានចូលខ្លួនមកដោះស្រាយជាមួយនិងជនរងគ្រោះទេ ហើយប៉ូលិសក៏មិនបានចាត់វិធានការតាមចាប់ជនសង្ស័យដែរ ហើយប្រាប់ជនរងគ្រោះថាមិនដឹងទៅតាមចាប់ជនបង្ករនៅទីណាទេព្រោះពួកគេរត់អស់ហើយ ។

បុរសម្នាក់នេះបានឲ្យដឹងទៀតថា ជនរងគ្រោះបានត្រឹមតែស្រក់ទឹកភ្នែកពេលឮប៉ូលិសនិយាយបែបនេះ គាត់គ្មានសល់អីទៀតទេជិតដាច់ពោះស្លាប់ហើយ ទាំងគ្រួសារត្រូវដេកពេទ្យទាំងអស់គ្នា កូនតូចៗមានខ្លះ បាក់ដៃ បាក់ជើង ហើយកង់បីគាត់ដែលរថយន្តបុកខ្ទេចនោះត្រូវបានប៉ូលិសយកទៅទុកដោយមិនដំណោះស្រាយឲ្យគាត់ទៀត ដូច្នេះហើយគាត់មានសុំឲ្យសមត្ថកិច្ចខណ្ឌ័សែនសុខគ្នានដំណោះស្រាយចំពោះជនក្រីក្រដូចគាត់ផង។

ប្រសិនប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: