បងប្អូនជួយស៊ែរបន្តផង ! លោកអធិការក្រុងបាត់ដំបងប្រកាសស្វែងរកជនបរទេស២នាក់ប្ដីប្រពន្ធ ដើម្បីជួយដល់ពួកគាត់….

កាលពីម្សិលមិញបងប្អូនប្រាកដជាបានដឹងហើយមានករណីជនបរទេសដែលជាប្តីប្រពន្ធ និងមានកូនតូចជាប់ខ្លួនផងនោះបានបាត់កាបូបលុយមិនមានលុយជាប់ខ្លួនទេមើលទៅគួរអោយកំសត់ណាស់ មកដល់ពេលនេះពួកគាត់សល់លុយតែបន្តិចបន្តួចប៉ុណ្ណោះជាប់និងខ្លួនទើបពួកគាត់ សំរេចចិត្តដើរច្រៀងតាមផ្លូវ ដើម្បីសុំថវិកាទុកសម្រាប់ទិញទឹកដោះគោឲ្យកូនផឹក និងទិញបាយហូប។

ជាក់ស្ដែងកាលពេលមុននេះបន្តិចលោកអធិការក្រុងបាត់ដំបង​ លោកឆាង​ វណ្ណឆៃ ប្រកាស់រកជនបរទេសពីរនាក់ប្ដីប្រពន្ធ បីកូនដើរសុំលុយគេទិញទឹកដោះគោអោយកូន​ដើម្បីផ្ដល់ថវិកាខ្លះៗជួនគាត់បើបងប្អូនណាបានជួបជួយផ្ដល់ដំណឹងផងឬទំនាក់ទំនងតាមលេខទូរស័ព្ទរបស់គាត់012384954។

%d bloggers like this: