រន្ធត់ណាស់ ! អ្នកបើកបររថយន្តធុនធំស្រវឹងបើកបុកសិស្សវិទ្យាល័យជួនណាតស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល០៥នាក់

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥:២០នាទី លើផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និង កង់។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកបុិច ពាក់ស្លាកលេខ កំពង់ចាម 3A 4058 (វេអង់) បើកបរដោយឈ្មោះ មាស ម៉ារ៉ុន ភេទប្រុស អាយុ24 ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកបរពីទិសខាងកើតទៅលិច បានប៉ះទង្គិចជាមួយ កង់ចំនួន ០៣ គ្រឿង៖

១ – ឈ្មោះ ម៉េង ហួយ ភេទស្រី អាយុ ១៥ ឆ្នាំ
២ – ឈ្មោះ រុន ធារ៉ា ភេទស្រី អាយុ ១៥ ឆ្នាំ
៣ – ឈ្មោះ ផែង ម៉ារីយ៉ា ភេទស្រី អាយុ ១៦ ឆ្នាំ
៤ – ឈ្មោះ ផែង សុភ័ង ភេទស្រី អាយុ ១៦ ឆ្នាំ
៥ – ឈ្មោះ នូ ពីន ភេទស្រី អាយុ ១៧ ឆ្នាំ

អ្នកទាំង ០៥ មានទីលំនៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជិះកង់ពីទិសខាងកើតទៅលិច។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលអោយ របួសមនុស្ស ០៥ នាក់ ស្លាប់ ០១ នាក់ និង រងរបួស កម្រឹតធ្ងន់ ០៤ នាក់ ខូចខាត កង់ ០៣ គ្រឿង ឯរថយន្តខូចខាតតិចតួច។ ចំណែកអ្នកបើកបររថយន្តបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯវត្ថុតាងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។

%d bloggers like this: