សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់! ដែលជាឪពុកចុងដែលបានចាប់រំលោភកូនរបស់ខ្លួន ដែលត្រូវជាក្មួយស្រីរបស់គាត់…

២៦/០៧/២០១៩ វេលាម៉ោង ១៨:២៥នាទី មានឈ្មោះ ហ៊ុន សាវៀន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាន មកប្តឹងរាយការណ៍ដល់ លោកមេភូមិជ្រលងឈ្មោះ នុត ភន ថាមានឈ្មោះ ញ៉ែម នួន ត្រូវជាឪពុកចុងបានចាប់រំលោភកូនរបស់ខ្លួន ដែលត្រូវជាក្មួយស្រីរបស់គាត់។

ក្រោយមក នៅវេលាម៉ោង ១៨:៥០នាទី មេភូមិជ្រលង ក៍បានរាយការណ៍តាមទូរស័ព្ទមក នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រាសាទ នូវករណីខាងលើ នេះទៀត នឹងអោយសមត្ថកិច្ចប៉ុស្តិ៍ចុះជួយធ្វើអន្តរាគមន៍។ បន្ទាប់មកសមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉ែម នួន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក យកមកប៉ុស្តិ៍ដើម្បី សាកសួរ។

តាមការសាកសួរ ជនរងគ្រោះឈ្មោះ ហ.ល.ណ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែកបានរាយ ការណ៍ជួនសមត្ថកិច្ចថា ឪពុកចុងឈ្មោះ ញ៉ែម នួន បានចាប់រំលោភរូបខ្លួន តាំងពីអាយុ១៣ឆ្នាំរហូតដល់១៤ឆ្នាំ ជាច្រើនដងរួចមកហើយ តែគាត់គំរាមមិនអោយនិយាយប្រាប់អ្នកណាឡើយ។ ហើយមកដល់សព្វថ្ងៃនេះ នាងបានបាត់រដូវរយ:ពេលពីខែហើយ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនទុកនៅប៉ុស្តិ៍ប្រាសាទ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

%d bloggers like this: