គួរឲ្យរន្ធត់ណាស់! អ្នកធ្វើដំណើរម្នាក់ ត្រូវរថយន្ត បុកស្លាប់នៅនឹងកន្លែងកើតហេតុ…

នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ នាថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ លើក លើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែត្រ ៨៥-៨៦ ស្ថិតនៅក្នុង ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង បង្ករដោយរថយន្ត បុកនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។

រថយន្ដ ពណ៌ទឹកប្រាក់/បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B 9305 និងសណ្ដោងរឺម៉ក 4A 0827 បើកបរដោយឈ្មោះ ជួប មករា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងអ្នករួមដំណើរម្នាក់ បានបើកបុកនឹងម៉ូតូ Yamaha ពណ៌ខ្មៅ ពុំមានពាក់ស្លាកលេខ បើកបរដោយឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។

ចំណែកអ្នកបើកបររថយន្តបង្ក បានបើកបររថយន្តរត់គេចខ្លួន ពីកន្លែងកើតហេតុក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួននៅស្រុកមណ្ឌលសីមា បាននាំខ្លួនយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនិតិវិធី ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចយើង បានធ្វើការប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

%d bloggers like this: