ជួយស៊ែរដើម្បីរកសាច់ញាតិគាត់ផង ! ប្រទះឃើញស្ត្រីម្នាក់ដេកដួលតាមផ្លូវ របួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញ ស្ត្រីម្នាក់ដេកដួលតាមចិញ្ចើមផ្លូវក្នុងសភាពរបួសធ្ងន់ធ្ងរបែកក្បាល ដាច់រលាត់ជើង ហូរឈាមកក្លាក្ស ផ្លូវ៣០ម៉ែត្រ ក្នុងភូមតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះឈ្មោះ អុិត ថា អាយុ៤០ឆ្នាំ ជាមនុស្សមានវិប្បត្តិផ្លូវចិត្តមានប្តីឈ្មោះ ប៉ុម សូភ័ក្ត្រា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសម្នាក់ក្នុងបន្ទុក មានទីលំនៅ បុរីសន្តិភាព ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ក្បែរកន្លែងកើតហេតុ ។

ខណៈដែលក្នុងក្រុមគ្រួសារ កំពុងលង់លក់ ក្នុងដំណេក កាលពីយប់ថ្ងៃទី២៥ ខែកក្កដានេះ មិនដឹងថា ស្ត្រីជាប្រពន្ធ បើកទ្វារទៅក្រៅផ្ទះតាំងពីពេលណានោះទេ រហូតដល់ ព្រឹកថ្ងៃទី២៦ នេះ ពលរដ្ឋផ្អើលឆោឡោ ប្រទះឃើញ មានស្ត្រីរងគ្រោះ ដេកដួលក្នុងថ្លុកឈាមតាមផ្លូវ សង្ស័យមកមើល ទើបដឹងថា ជាប្រពន្ធខ្លួន ។


ពួកគាត់មិនបានដឹងថា ស្ត្រីរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ ឬ ដើរដួលខ្លួនឯងដែរ នៅវេលាម៉ោងខាងលើ ពួកគាត់ឃើញ ជនរងគ្រោះដេកដួលទៅហើយ ទើបនាំគ្នាឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តសង្គ្រោះមកជួយអន្តរាគមន៍ ។ ជនរងគ្រោះក្នុងសភាពមានស្នាមរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី ត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ៕

%d bloggers like this: