អាណិតពួកគាត់ណាស់ ! ជនបរទេស២នាក់បានបាត់កាបូបលុយ គ្មានលុយទិញទឹកដោះគោអោយកូនបៅទើបដើរច្រៀងដើម្បីសុំលុយខ្លះ

កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានគណនីយហ្វេសប៊ុក​មួយឈ្មោះSokunthea Huot ដែលបានបង្ហោះនៅរូបភាពបរទេសពីរនាក់ប្តីប្រពន្ធ ដែលមានបីកូនតូចនៅជាប់ខ្លួនផងនោះ មើលទៅគួរអោយកំសត់ណាស់។ គាត់បានប្រាប់អោយដឹងថាបរទេសទាំងពីរនាក់នោះបានបាត់កាបូបកាលពីប៉ុន្មានអាទិត្យមុន។


មកពេលនេះគាត់សល់តិចតួចក្នុងខ្លួនប៉ុណ្ណោះ ហើយណាមួយទៀតពួកគាត់មានកូនតូច ដែលត្រូវបៅទឹកដោះគោទៀត ពេលនេះពួកគាត់គ្មានលុយទិញទឹកដោះគោ អោយកូនគាត់ ទើបពួកគាត់ សំរេចចិត្តដើរច្រៀងតាមផ្លូវ ដើម្បីសុំថវិកាខ្លះទុកគ្រាន់ ទិញទឹកដោះគោអោយកូន និងដូរបាយហូប។ ក្នុងនោះម្ចាស់គណនីយហ្វេសប៊ុកបានសរសេររៀបរាប់ថា៖ គាត់ថាបាត់កាបូបលុយ លុយនៅសល់ជាប់ខ្លួនតិចតួចចាយអស់ ឥឡូវអត់លុយទិញបាយហូប អត់លុយទិញទឹកដោះគោកូន ទើបដើរច្រៀងសុំលុយដើម្បីចិញ្ចឹមកូនតូចនិងទិញបាយហូប។

%d bloggers like this: