ចូលរួមត្រេកអរផង ! ភរិយារបស់លោកឧកញ្ញា ឌួង ឆាយ សម្រាលបានកូនស្រីមុននេះបន្តិច

កាលពីវេលាប៉ុន្មានម៉ោងមុននេះបន្តិចនាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ។ យោងតាមគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង ដោយលោកនឹងបានឃើញមុខកូនស្រីរបស់ខ្លួននៅបន្តិចទៀតនេះហើយ។

លោកក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ពូមីងបងប្អូនទាំងអស់គ្នាទាយមើលថាកូនស្រីរបស់មុខដូចខ្ញុំ រឺ ភរិយារបស់ខ្ញុំ? ភរិយាសំលាញ់អូនលំបាកហើយណា ទីបំផុតពេលវេលា 9 ខែដែលបានរង់ចាំយ៉ាងយូរបានមកដល់ឃើញមុខកូនស្រីរបស់ខ្ញុំនៅរយៈពេលបន្តិចទៀតនេះហើយណា”។ ក្រោយមកនៅមុននេះបន្តិច លោកក៍បានបង្ហោះរូបមួយទៀតដោយភរិយារបស់លោកបានសម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាព។ ក្នុងនោះលោកក៍បានសរសេររៀបារប់ថា៖ កូនស្រីពៅរបស់ខ្ញុំមុខដូចខ្ញុំ រឺ ភរិយាខ្ញុំពូមីងបងប្អូនទាំងអស់គ្នា។

%d bloggers like this: