(មានវីដេអូ)គួរឲ្យអាណិតខ្លាំងណាស់! លោកតា ជនពិការសុខចិត្តរំកិលខ្លួនលើដី ជាមួយកង់អេតចាយមិនលើកដៃសុំទានគេ នឿយហត់ខ្លាំងពេកសម្រាកលើគម្របលូ…

មនុស្សនៅលើលោក កើតមកមានវាសនាមិនដូចគ្នាទេ ខ្លះកើតមកក្នុងត្រកូលអ្នកមាន មានលុយ មានឡាន ប្រាក់កាកចាយមិនចេះអស់ ឯអ្នកខ្លះទៀត កើតមកក្នុងគ្រួសារក្រក្រី រកព្រឹកខ្វះល្ងាច ។ ប្រសិនបើអាចរើសការចាប់កំណើតបានគ្រប់គ្នាមុខជាចង់កើតមកនៅកន្លែងស្ងប់សុខសម្បូរប្រាក់ចាយហូរហៀជាក់ជាមិនខាន ។

យោងតាមប្រភពគណនីដែលមានឈ្មោះថា Mouy Houy បានសរសេររៀបរាប់ឲ្យដឹងថា៖ «ហត់ហើយ ទៅមុខលែងរួចឡើងសម្រាកលើគម្របលូ តាមផ្លូវ ឃើញអាណិតពេកមានតែលុយបន្តិចបន្តួច គាត់តស៊ូរើសអេតចាយតែមិនលាដៃសុំគេ គាត់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម»។

ពិតជាគួរឲ្យអាណិត និងគួរឲ្យកោតសរសើរខ្លាំងជាពន់ពេកព្រោះបើទោះបីជាគាត់ពិការក៏ពិតមែនក៏បុរសរូបនេះនៅតស៊ូរករបរអេតចាយ ដើម្បីបានប្រាក់ចិញ្ចឹមជីវិតមិនទៅលើកដៃសុំអ្នកដទៃ។ សង្ឃឹមថាសប្បុរសជនដែលបានមើលឃើញព័ត៌មាននេះ នឹងជួយឧបត្ថម្ភដល់រូបគាត់ផងតាមរយៈទីតាំងដែលបានបញ្ជាក់ខាងលើ៕


ប្រសិនបងប្អូនចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: