ចាប់ឃាត់ខ្លួនកូនតិរច្ឆានម្នាក់ ដែលប្រើហិង្សាទៅលើម្ដាយ ដោយចាប់ចងស្លាបសេកនឹងសសរផ្ទះហើយវាយធ្វើបាប

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆោម មាន ហៅ ពេជ្រ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិត្រោក ឃំុគ្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។ ចំណែកស្ត្រីជាម្ដាយរងគ្រោះមានឈ្មោះ វ៉ា រ៉ន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃំុកើតហេតុខាងលើ ។

បើតាមស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា មុនកើតហេតុរយះពេល២ ថ្ងៃជនសង្ស័យ ត្រូវជាកូនប្រុសបានមកទារលុយពីគាត់ជាម្ដាយចំនួន២ម៉ឺនរៀល ដើម្បីយកទៅទុកហូបបាយពេលដើររកការងារធ្វើ ។

បន្ទាប់ពីបានលុយហើយ កូនប្រុសក៏បានបាត់ខ្លួនពីផ្ទះ២ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុ កូនជនសង្ស័យក៏បានត្រឡប់មកវិញ ក៏ធ្វើសកម្មភាពចាប់គាត់ចងនៅនឹងសសរក្រោមផ្ទះ ហើយវាយធ្វើបាបតាមអំពើចិត្ត ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរភូមិ នាំគ្នារាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនបានតែម្ដង ។ ជនសង្ស័យជាកូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគរបាលស្រុកស្វាយជ្រំដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់៕


%d bloggers like this: