សូមកុំអូសរំលងអី ជួយស៊ែរបន្តផង ! សូមបងប្អូនសប្បុរសជនជួយដល់ក្មេងស្រីម្នាក់នេះផង នាងកំពុងត្រូវការឈាមចាក់បញ្ចូលជាបន្ទាន់

យោងតាមគណនីយមួយដែលមានឈ្មោះថា៖ Chan Tola បានសូមអំពាវនាវដល់បងប្អូនសប្បុរសជនដើម្បីជួយបរិច្ឆាគឈាមជួយសង្គ្រោះក្មេងស្រីម្នាក់ដែលកំពុងត្រូវការជាបន្ទាន់។ដោយក្នុងនោះគាត់បានសរសេររៀបរាប់ថា៖ សូមបងប្អូនសប្បុរសជនជួយដល់ក្មេងស្រីម្នាក់នេះផងគាត់កំពុងត្រូវការឈាមចាក់បញ្ចូលជាបន្ទាន់ ស្ថានភាពជំងឺគាត់មានតាំងពីអាយុ 1 ឆ្នាំរហូតដល់ 8 ឆ្នាំគឺត្រូវការបញ្ចូលឈាមជារៀងរាល់ខែ ។


ជំងឺរបស់ក្មួយស្រីមិនអាចជាបានទេប៉ុន្តែម្ដាយរបស់គាត់អស់លទ្ធភាពនឹងរកឈាមដើម្បីចាក់បញ្ចូលជួយដល់កូនរបស់គាត់ណាស់ បើអញ្ចឹងហើយសូមបងប្អូនសប្បុរសជនជួយបរិច្ចាគឈាមជួយដល់ក្មេងស្រីនេះផងគាត់សម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។តាមរយៈលេខទូរស័ព្ទរបស់ម្ដាយអ្នកជំងឺ070682861🙏🙏🙏🙏

%d bloggers like this: