សូមឪពុកម្ដាយដែលមានកូនតូចៗកុំធ្វេសប្រហែស ! ក្មេងៗនាំគ្នាកាច់ពោតយកទៅដុតនៅនឹងគុម្ពឬស្សីឆេះស្រាប់តែឫស្សីឆេះអស់ក៍ដួលសង្កត់ទៅលើស្លាប់

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ ២០១៩ វេលាម៉ោង១៦និង ០៣នាទីមានករណី(គ្រោះថ្នាក់ សង្គម)មួយបានកើតឡើងបណ្ដាលឲ្យស្លាប់មនុស្ស០១នាក់និង របួស ០១ នាក់ នៅចំណុចខាងក្រោយសាលា បឋមសិក្សាតំបែរស្ថិតនៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្នុងខណៈពេលក្មេងៗនាំគ្នាកាច់ពោតយកទៅដុតនៅនឹងគុម្ពឬស្សីឆេះពេលនោះក្មេងនាំគ្នាមកអង្គុយខាងក្រោយគុម្ពឫស្សីស្រាប់តែឫស្សីឆេះចុងអស់ក៍ដួលក្រឡាប់មកក្រោយវិញ សង្កត់ទៅលើ ១.ឈ្មោះហ៊ុន ស្បៃ ភេទប្រុស អាយុ ៧ឆ្នាំ នៅភូមិ~ឃុំកើតហេតុខាងលើបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។
២.ឈ្មោះយឿន សុខយ៉េន អាយុ ១៨ឆ្នាំ (របួសស្រាល) ត្រូវជាបងជីដូនមួុយបង្កើត មានទីលំនៅ ភូមិ. ឃុំ ជាមួយគ្នា។

%d bloggers like this: