ក្ដៅៗ ! នៅមុននេះបន្តិចសមត្ថកិច្ចបានរកឃើញសពយោធិន 01នាក់មានឈ្មោះ សុខ សុវណ្ណឌី ដែលស្លាប់ ដោយសារ ឧបទ្ទេវហេតុ ស្រុតបាក់ស្ពានហើយ….

កាលពីម្សិលមិញបងប្អូនបានដឹងហើយដោយបានឃើញវីដេអូពិតជាស្តែងខ្លាំងមែនទែន ដោយ នាយក្រុមស៊ើបការអង្គភាព វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ រួមទាំងមិត្តភក្តិ សរុបមានគ្នា២នាក់ បានជិះម៉ូតូឌុបមិត្តភក្តិដែលមានជំងឺទៅមន្ទីរពេទ្យ តែអកុសល ខណៈកំពុងជិះឆ្លងកាត់លើផ្លូវដី ដែលឆ្លងមាត់ផ្លូវទឹក ដែលមានទឹកហូរគួចយ៉ាងខ្លាំងនោះ ស្រាប់តែបាក់ដីផ្លូវធ្លាក់ទាំងមនុស្ស២នាក់ រួមទាំងម៉ូតូចូលទៅក្នុងទឹកដែលកំពុងគួចយ៉ាងត្របាញ់ បាត់ខ្លួនឈឹងតែម្តងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងទឹកដីខេត្តស្ទឹងត្រែង ។


រហូតមកទល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ មិនដឹងថា នៅមានជីវិត ឬក៏យ៉ាងណានោះទេ ខណៈដែលក្រុមគ្រួសារសាច់ញាតិកំពុងព្រួយបារម្ភយ៉ាងខ្លាំង។ ដោយឡែកមុននេះបន្តិចមុននេះបន្តិច វេលាម៉ោង 07:40នាទី សមត្ថកិច្ច បានរកឃើញ សពយោធិន 01នាក់ មានឈ្មោះ សុខ សុវណ្ណឌី ដែលស្លាប់ ដោយសារ ឧបទ្ទេវហេតុ ស្រុតបាក់ស្ពាន នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។









%d bloggers like this: