ជួយស៊ែរបន្តផង ចូរប្រុងប្រយ័ត្ន ! ដេកដាក់កាសត្រចៀកទាំងទូរស័ព្ទកំពុងសាកថ្ម ឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ប្រទេសថៃ៖ បង្កការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ បន្ទាប់ពីបុរសជាកម្មកររោងចក្រជនជាតិថៃម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោអាធ័ម ក្រោយសាកថ្មទូរស័ព្ទ និងដេកដោតកាសជាប់ត្រចៀកជាមួយគ្នាក្នុងពេលតែមួយបណ្តាលឲ្យឆក់។ បុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Kritsada Supol មានវ័យ២៤ឆ្នាំ គឺជាកម្មកររោងចក្រស្នាក់រស់នៅក្នុងខេត្ត Chonburi ប្រទេសថៃ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សាកសពរបស់លោក Kritsada ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅលើពូកក្នុងបន្ទប់ស្នាក់នៅរបស់លោក ជាមួយនឹងទូរស័ព្ទសាកថ្មដាក់នៅជិតខ្លួន និងមានដោតកាសជាប់ត្រចៀក។ សាកសពត្រូវបានគេមើលឃើញទៀតថា មានស្នាមរោលខ្លោចខ្មៅ (ឬឆេះ) នៅជុំវិញតំបន់ស្លឹកត្រចៀក ខណៈដែលខ្សែកាសទៀតសោត ត្រង់ Mic (កន្លែងនិយាយ) ដាក់នៅលើបបូរមាត់។


គេជឿជាក់ថា បុរសរងគ្រោះលោក Kritsada ស្លាប់ដោយសារតែឆក់ខ្សែភ្លើង ក៏ព្រោះតែលោកបានដោតកាសដាក់ត្រចៀកជាមួយនឹងទូរស័ព្ទទាំងកំពុងសាកថ្ម។ ប៉ុន្តែគេមិនដឹងទេថា លោក Kritsada ដាក់កាសត្រចៀកនោះ ដើម្បីស្តាប់ចម្រៀង ឬនិយាយទូរស័ព្ទជាមួយនឹងនរណានោះទេ ព្រោះជាក់ស្តែង គេក៏ឃើញ Mic ខ្សែកាសនៅជាប់មាត់របស់លោក និងឃើញមានបែកពពុះមាត់ផងដែរ។ បើទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុ ប៉ូលិសក្នុងស្រុក Phan Thong ខេត្ត Chonburi (Phan Thong Provincial Police Station) ក៏បានចុះទៅដល់ផ្ទះកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យលើសាកសព។


មន្រ្តីប៉ូលិសលោក Jaleuk Polthong បានជឿជាក់ និងសន្និដ្ឋានថា បុរសរងគ្រោះលោក Kritsada គឺពិតជាបានស្លាប់ដោយសារតែឆក់ខ្សែភ្លើង អំឡុងពេលដែលរូបលោកបានដាក់កាសជាប់ត្រចៀក ដោតជាមួយនឹងទូរស័ព្ទទាំងដែលកំពុងតែសាកថ្មនោះមែន។ មន្រ្តីប៉ូលិសរូបនេះ ក៏បានស្តីបន្ទោសយ៉ាងខ្លាំង ចំពោះគ្រឿងចម្លងអេឡិតត្រូនិច (ដូចជា ឆ្នាំងសាកទូរស័ព្ទជាដើម) ដែលមានតម្លៃថោក គុណភាពអន់ផងដែរ។

មន្រ្តីប៉ូលិស លោក Polthong បានបន្តថា «មនុស្សជាច្រើនគឺងាយនឹងរងគ្រោះថ្នាក់បំផុត ប្រសិនណាបើពួកគេប្រើប្រាស់គ្រឿងចម្លងអេឡិចត្រូវនិចក្នុងតម្លៃថោក ដែលមិនមែនជាផលិតចេញពីក្រុមហ៊ុនសុទ្ធ។ ដូចជាករណីជនរងគ្រោះនេះយ៉ាងអីចឹង គឺត្រូវបានឆក់ខ្សែភ្លើងស្លាប់តែម្តង។ ប៉ុន្តែទោះយ៉ាងណា សាកសពក៏នឹងត្រូវបញ្ជូនទៅធ្វើការវះកាត់ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពីមូលហេតុប្រាកដនៃការស្លាប់នេះផងដែរ» ។
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

ដូច្នេះដើម្បីចៀសវាងការកើតមានគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង សូមកុំប្រើប្រាស់ទូរស័ព្ទជាដាច់ខាត ក្នុងអំឡុងពេលកំពុងសាកថ្ម ដែលអាចបណ្តាលឲ្យក្តៅផ្ទុះឆេះ ឬឆក់ស្លាប់ដូចករណីបុរសរងគ្រោះខាងលើនេះ ៕ប្រភព fb

%d bloggers like this: