ផ្អើលទាំងយប់ ! ចាប់ខ្លួនកម្មករជនជាតិចិនមានគ្នា06នាក់ព្រួតគ្នាវាយទៅលើជនជាតិចិនម្នាក់

ក្រុងព្រះសីហនុ-យប់មិញ(25.07.2019) វេលាម៉ោងជិត11យប់ មានអំពើហឹង្សា កើតឡើងរវាងកម្មករជនជាតិចិនមានគ្នា06នាក់ព្រួតគ្នាវាយទៅលើជនជាតិចិនម្នាក់ទៀតឈ្មោះឈិន ចុងហាន ស្ថិតនៅភូមិ1សង្កាត់លេខ3ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ដែលតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីក្រុមកម្មករជនជាតិចិនខឹង រឿងមិនបើកលុយឲ្យកម្មករ។ ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអន្តរាគមន៍និងឃាត់ខ្លួនអ្នកបង្កហឹង្សានាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយបន្តតាមនិតិវិធី៕

%d bloggers like this: