លោកខាន់ ច័ន្ទសុផល! តើវាសនា កម្មករសំណង់ នៅកំពង់សោម និងវាសនាកងទ័ពការពារជាតិ ហេតុអ្វីខុសគ្នាខ្លាំងម្ល៉េះ? សូម 100K share ស្វែងរកថវិការ ជួយគ្រួសារសពកងទ័ពយើងផង…

លោកខាន់ ច័ន្ទសុផល អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមួយដ៏សកម្ម មុននេះបន្តិចលោក បានអំពាវនាវស្វែងរកសប្បុរសជន ដើម្បីជួយដល់គ្រួសារយោធិន ដែលជិះម៉ូតូបាក់ស្ពានឈើ ហើយទឹកគួចយកទៅបាត់ មកទល់មកពេលនេះបានខ្លួនរយៈពេល២ថ្ងៃមកហើយ គ្រួសារកំពុងធ្វើរោងបុណ្យចាំទទួលសាកសពកូន។ លោកបានបង្ហោះយ៉ាងដូច្នេះថា ៖

តើវាសនា កម្មករសំណង់ នៅកំពង់សោម និងវាសនាកងទ័ពការពារជាតិ ហេតុអ្វីខុសគ្នាខ្លាំងម្ល៉េះ? សូម 100K share ស្វែងរកថវិការ ជួយគ្រួសារសពកងទ័ពយើងផង សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារសព ប្អូនៗទាហានការពារជាតិព្រំដែនរបស់យើង នៅច្រកព្រំដែនអូរអាឡ័យ ខេត្តស្ទឹងត្រែង ដែលទាហានយើងដេកក្នុងព្រៃកើតជំងឺគ្រុនចាញ់ញ័រញាក់ក្នុងអង្គភាព ត្រូវបានមិត្តរួមការងារដឹកយ៉ាងតក់ក្រហល់ យកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះជីវិត ។

តែជាអកុសល ទេវតាហាក់មិនប្រណីសោះ ធ្វើឲពួកគាត់ ទាំង២ ជួបគ្រោះឧបវគ្គហេតុ ភ្លៀងខ្លាំងបាក់ដី ហូរច្រោះស្ពានធ្លាក់ពួកគាត់តាមខ្សែទឹកហូរចាក់ទៅក្នុងដៃព្រែកចូលទន្លេ បាត់សូន្យសុង ជាមួយនិងម៉ូតូ ក៏មិនទាន់រកឃើញនៅឡើយ ។ ចំណែកក្រុមគ្រួសារសព ប្អូនៗកងទ័ព ពេលទទួលដំណឹង នេះភ្លាមគឺសែនរន្ធត់ តក់ស្លត់ និងកំពុងធ្វើដំណើរ មកទីតាំងកើតហេតុផងដែរ ។

ដើម្បីចូលរួមចំណែក កាត់បន្ធយការលំបាករបស់គ្រួសារកងទ័ពរបស់យើង និងជារការលើកតម្លៃវិរះកងទ័ពរបស់ជតិយើង ខ្ញុំសូមអំពាវនាវ ឲសប្បុរសជនរបស់ជាតិយើងចូលរួមឧបត្ថម្ភ ដល់ក្រុមគ្រួសារកងទ័ព របស់ជាតិយើងដោយក្តីចែករំលែកសន្មានទុក្ខគ្នានិងគ្នា ៖ ABA : 000281016. Tel: 012 252522 ឈ្មោះសប្បុរសជនដែលបានចូលរួម ឧបត្ថម្ភ រួមមាន ៖ ១. លោក ខ័ណ្ឌ ចន្ទ័សុផល 1សែនរៀល ២. លោក វ៉ាន់ សារ៉ាយ ២សែនរៀល

៣. លោក ម៉ោញ កត្តាផល ១សែនរៀល៤. លោកឧ.ត្រី ឡោ សុភា ១សែនរៀល ៥. លោក ជួន ប៊ុនរឿន ១សែនរៀល ៦. លោក ហួរ ហួត ១សែនរៀល ៧. លោក អេង កេងឈុន ១សែនរៀល៨. លោកឧ.ត្រី គង់ សត្ថារិន (P3.) ២ សែនរៀល ៩. លោកឧ.ទោ សូ សុីផាន ១សែនរៀល ១០. លោក ម៉ាន់ យ៊ាង ២សែនរៀល ១១. លោកឧ.ទោ វិសុទ្ធ សេងសំបូរ ២សែនរៀល ១២. លោក សៀង សារិន ២សែនរៀល ១៣. លោក គង់ វិមាន ៥ សែនរៀល ។




%d bloggers like this: