សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ដែលធ្វើសកម្មភាពឆក់កាបូប…

ស្រុកកំពង់សីលា-នៅវេលាម៉ោង១៣’២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្នាក់ការសន្តិសុខ​ ៤០១ និង៤០២ ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ដែលធ្វើសកម្មភាពឆក់កាបូប នៅផ្ទះលក់បាយមួយកន្លែងស្ថិតនៅភូមិត្រពាំគា ឃុំជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ត្រូវបានចាប់ខ្លួននៅចំណុចភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលាខេត្តព្រះសីហនុ ។ ក្រោយសួរនាំតាមនិតិវិធី​ និងការបញ្ជាក់ពីជនរងគ្រោះចង្អុលបង្ហាញកំណត់មុខសញ្ញាផងនោះ ជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកគេពិតជាបានឆក់កាបូបពីជនរងគ្រោះពិតមែន។ ជនសង្ស័យនិងវត្ថុតាង បាន​បញ្ជូន​ទៅការិល័យស្រាវជ្រាវបទល្មេីសព្រហ្មទណ្ឌ​ អាវុធហត្ថខេត្តព្រះសីហនុ​ ដេីម្បីបន្តតាមនិតិវិធី​ ៕

%d bloggers like this: