ក្តៅៗ ! សូមបងប្អូនប្រុងប្រយ័ត្នផង ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោរសន្ធៅ សល់តែផេះមិនអាចពន្លត់ទាន់ ដោយសង្ស័យឆ្លងផ្ទាំងអាគុយសូឡា…

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងដែលមានទំហំ៦ម៉ែត្រគុណ នឹង៧ម៉ែត្រ សង់អំពីឈើ ជញ្ជាំងសង្ក័សី ដំបូលប្រក់សីប្រូ ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោរសន្ធៅ សល់តែផេះមិនអាចពន្លត់ទាន់ ដោយសង្ស័យឆ្លងផ្ទាំងអាគុយសូឡា ។

ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃចន្ទ ៦រោចខែ អាសាឍ ឆ្នាំកុរ ព-ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៤ និង២២ នាទីរសៀល ស្ថិត នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះពេជ្រ សាបឿន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើ ។

ប្រភពបន្តថា សម្ភារដែលខូចខាត រួមមានមាសចំនួន៣ដំឡឹង អង្ករ៤បាវធំ និងស្រូវ៤បាវធំ ប្រាក់ដុល្លារ១០០ដុល្លា ធុងបាសចំនួន៤គ្រាប់ ទំហំ៤តឹក អាំភ្លី ១គ្រឿង រោងបាយមួយខ្នង មានទំហំ៣ម៉ែត្រគុណនឹង៦ម៉ែត្រ ខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់មួយចំនួន ។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា ផ្ទះដែលឆេះនេះ គឺមានប្រើផ្ទាំងសេឡាអាគុយទំហំ១០០A ផ្ទាំងសូឡា១៥០-V ដោយមុនកើតហេតុ ស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះ នងមានអណ្ដាតភ្លើង ទើបបង្កការភ្ញាក់ផ្អើលដល់ម្ចាស់នឹងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល យកធុងទឹកជះពន្លត់ និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែអកុសលដោយភ្លើងឆេះពេញក្រមុំខ្លាំងពេក មិនអាចគ្រប់គ្រងស្ថានការណ៍ ទើបឆេះសល់តែផេះតែម្ដង ។

សមត្ថកិច្ចបានបញ្ជាក់មូលហេតុ គឺបណ្តាលមកពីអាគុយចាប់ផ្ទាំងសូឡាអាគុយទំហំ១០០A ផ្ទាំងសូឡា១៥០-V (ផ្ទះប្រើសូឡា) ឆ្លងទើបបង្កឲ្យមានករណីអគ្គិភ័យនេះកើតឡើងបែបនេះ ៕



%d bloggers like this: