ដុតទៀតហើយ! កងកម្លាំងអាវុធហត្ថបានចុះបង្រ្កាបដោយរឹបអួសបានឡានសាំយ៉ុងដឹកឈើ៤គ្រឿង ហើយបានដុតបំផ្លាញចោលតែម្ដង…

អាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០១៩ បានដុតបំផ្លាញចោល រថយន្ដសាំយ៉ុងដឹកឈើចំនួន៤គ្រឿង នៅចំនុចថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

កម្លាំងប៉េអឹមខេត្តក្រចេះបានចុះបង្រ្កាប នៅលើផ្លូវជាតិ ចំនួន៤គោលដៅផ្សេងគ្នា ដោយរឹបអួសបានរថយន្ដសាំយ៉ុងចំនួន៤គ្រឿងដុតបំផ្លាញចោល ចំណែកឈើប្រគលជូនរដ្ឋបាលព្រៃឈើរក្សាទុក។

រថយន្ដទី១ ឃាត់នៅថ្ងៃទី២១ ខែកក្ដដា ឃាត់បានរថយន្ដសាំង យ៉ុងដឹកឈើ១គ្រឿង នៅចំនុច ភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។
រថយន្ដទី២ ឃាត់នៅថ្ងៃទី២៣ ខែកក្ដដា នៅចំនុច ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ រថយន្ដទី៣ ឃាត់នៅថ្ងៃទី២៤ ខែកក្ដដា នៅចំនុចភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល រថយន្ដទី៤ ឃាត់នៅថ្ងៃទី២៤ ខែកក្ដដា នៅចំនុចភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចះ។

%d bloggers like this: