អាសូរណាស់ជីវិតពលករខ្មែរ ! បុរសឡើងប្រក់ដំបូលផ្ទះ ហើយបានភ្លាត់ជើងផុងធ្លាក់មកក្រោមស្លាប់នៅប្រទេសថៃ

កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ តាមរយៈគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ Phorn Phana បានសរសេររៀបរាប់ទាំងក្ដុកក្កួលថា៖ ពលករ លោក ហៀង សុខឿន គ្រោះថ្នាក់ពេលកំពុងធ្វើការ ឡើងប្រក់ដំបូលផ្ទះ ហើយបានភ្លាត់ជើងផុងធ្លាក់មកក្រោម នៅខេត្ត ឆាក់ឈើងសៅ ប្រទេសថៃ។
លោក ហៀង សុខឿន មានស្រុកកំណើត នៅភូមិរឿនក្រោម ឃុំដូនតី ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២.២៥នាទីរសៀល ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ ហើយថៅកែបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ដោយសារសភាព គាត់ធ្ងន់ធ្ងរ ពេទ្យខំជួយដែរតែក៏ជួយសង្រ្គោះមិនបាន គាត់បានស្លាប់នៅវេលាម៉ោង ៣.០០នាទីរសៀល នៅថ្ងៃដដែល។
យើងខ្ញុំ សូមចូលរួមរំលែកមហាទុក្ខដ៏ក្រៀមក្រំនេះ ចំពោះគ្រួរសារ សាច់ ញាតិនៃសពផង សូមដួងវិញ្ញាណខ័ក្ខលោក បានទៅកើតដល់ឋានដ៏ប្រសើរ កុំបីអក់ខានឡើយ ។

%d bloggers like this: