អាសូរណាស់ ! ទីបំផុតរកឃើញសពនាយទាហានដែលជិះម៉ូតូឌុបគ្នាត្រូវទឹកគួចបាក់ដីផ្លូវធ្លាក់ចូលទឹកស្ទឹងនោះហើយ

ពិតជាស្តែងខ្លាំងមែនទែន ដោយ នាយក្រុមស៊ើបការអង្គភាព វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ រួមទាំងមិត្តភក្តិ សរុបមានគ្នា២នាក់ បានជិះម៉ូតូឌុបមិត្តភក្តិដែលមានជំងឺទៅមន្ទីរពេទ្យ តែអកុសល ខណៈកំពុងជិះឆ្លងកាត់លើផ្លូវដី ដែលឆ្លងមាត់ផ្លូវទឹក ដែលមានទឹកហូរគួចយ៉ាងខ្លាំងនោះ ស្រាប់តែបាក់ដីផ្លូវធ្លាក់ទាំងមនុស្ស២នាក់ រួមទាំងម៉ូតូចូលទៅក្នុងទឹកដែលកំពុងគួចយ៉ាងត្របាញ់ បាត់ខ្លួនឈឹងតែម្តងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងទឹកដីខេត្តស្ទឹងត្រែង រហូតមកទល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នេះនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ មិនដឹងថា នៅមានជីវិត ឬក៏យ៉ាងណានោះទេ ខណៈដែលក្រុមគ្រួសារសាច់ញាតិកំពុងព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងនោះ តាមរយៈសារពីប្រិយមិត្តដែលសូមណូមពរដល់អង្គភាពTVFB ជួយផ្សាយនោះ បានបញ្ជាក់ថា សាច់ញាតិរបស់គាត់មានឈ្មោះ សុខ សុវណ្ណឌី ភេទប្រុស អាយុ ២៣ឆ្នាំ , ដោយឡែកបើតាមប្រភពពីបណ្តាញសង្គម បុរសម្នាក់ទៀត មានឈ្មោះ ភីនី ដាលិ អត្ថលេខ: 247380 មុខងារ នាយក្រុមស៊ើបការអង្គភាព: វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ។


ស្រាប់នៅមុននេះបន្តិច បន្ទាប់ពីមានការបង្ហោះវីដេអូព័ត៌មាន TVFB៩៩វិនាទី បានតែប៉ុន្មាននាទី ស្រាប់តែទាហានជំនាន់ជនរងគ្រោះ បានខមមិនជារូបថត មឈូស ២ទន្ទឹមគ្នា ដោយនិងបានសរសេរថា សពបានរកឃើញហើយ ហើយពេលនេះ សពកំពុងដឹកតាមឡាន ទៅកំពតនៅតានី តែទោះបីជាយ៉ាងណា នៅមិនទាន់ដឹងថា ឃើញពិតប្រាកដ ឬក៏យ៉ាងណានៅឡើយនោះទេ៕



%d bloggers like this: