បងប្អូនជួយពិចារណាផង! មានកូនប្រុសបែបនេះ តើគេហៅថាកូនអីដែរ… សូមជួយស៊ែរអោយកូនប្រុសចិត្តខ្មៅឃើញផង…

វាចាម្តាយថ្លែងពីកូននៅប្រទេសកូរ៉េរឿងពិតមួយរបស់អ្នកខេត្តស្វាយរៀង​ ដែលម្តាយបាននិយាយប្រាប់ខ្ញុំ​ ពីដំណេីរជិវិតកូនប្រុសគាត់​ មុន​ នឹង​ ក្រោយ​ ទៅធ្វេីការប្រទេសកូរ៉េ​ គាត់ជាស្រ្តីម៉េម៉ាយប្តីស្លាប់ចោល​ បន្សល់កូនបីនាក់​ កូនប្រុសរបស់គាត់ម្នាក់​ ឥលូវអាយុ២០ឆ្នាំបន្តិច​ កាលជាក្មេងមិនសូវស្តាប់បង្គាប់​ តែងតែរំអុកម្តាយទារលុយដេីរលេង​ រៀនសូត្រមិនសូវបានច្រេីន​ រវល់ដេីរលេង​ នឹង​ ដេីរញ៉ែ​ ហេីយក៏បានឈប់រៀន​ ក៏បានចូលធ្វេីការ​សំណង់នៅភ្នំពេញ​។

ម្តាយក៏សង្ឃឹមថា​ កូនអាចផ្លាស់ប្តូរ​ជាល្អ​បតែផ្ទុយទៅវិញ​ កូនធ្វេីការមិនទៀងទាត់​ លួចទៅញ៉ែស្រី​ នឹងសេពមិត្តផ្តេសផ្តាស់​ គាត់មានក្តីបារម្មណ៍ខ្លាចកូន​នៅក្មេង​ ស្គាល់មិត្តភក្តិផ្តេសផ្តាស​ នឹងសេពគ្រឿងញៀន​ ថ្ងៃមួុយបានហៅកូនប្រុសនិយាយគ្នា​ ពិភាក្សាអោយទៅធ្វេីការប្រទេសកូរ៉េ​ ដេីម្បីស្វែងរកអនាគតថ្មី​ និយាយគ្នាច្រេីនដងទេីបកូនប្រុសព្រម​ គាត់បានដេីរខ្ចីលុយអង្គការ​ ដេីម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់កូន​ អស់រយះពេលជិតមួយឆ្នាំ​ ដំណឹងល្អក៏បានមកដល់​ កូនប្រុសគាត់បានធ្លាក់ឈ្មោះទៅប្រទេសកូរ៉េ​ គាត់ពិតរំភេីប​ នឹង​ សង្ឃឹម​ ហេីយរំពឹងកូនប្រុសគាត់​អាចផ្លាសប្តូរជីវភាព។

​មុនចាក់ចេញបានខ្ចីលុយគេបន្ថែមដេីម្បីចំណាយលេីការធ្វេីដំណេីរ​ វេលាមកដល់​ ការបែកគ្នារវាងម្តាយនឹងកូន​នៅព្រលានយន្តហោះ​ទឹកភ្នែកដែលមិនអាចទប់ជាប់​ គឺបែកកូនប្រុសទៅឆ្ងាយ​ ថ្លែងពីកូនប្រុស​ ពេលបានមកដល់ប្រទេសកូរ៉េ​ ចាប់ផ្តេីមស្គាល់ទឹកដីថ្មី​ មិត្តថ្មី​ នឹងមានប្រាក់ខែសមរម្យ​ របស់ទំនេីបៗ​ នឹងមានមិត្តនាំទៅកន្លែងសប្បាយ​ៗ​ ភ្លេីតភ្លេីនលែងខ្វល់ពីម្តាយនៅស្រុកខ្មែរ​ លុយក៏មិនផ្ញេីរមក​ ម្តាយរែកពន្ធបំណុលជំពាក់គេ​ ចំណាយថ្លៃរៀន​ នឹង​ ចំណាយថ្លៃចាក់ចេញរបស់កូន​ កូនលែងទាក់ទង​ ម្តាយរឹតតែគ្រាំចិត្ត​ រែកបំណុលផង​ នឹង​ បាត់ដំណឹងកូន​ មួយឆ្នាំកន្លងទៅ​។

កូនប្រុសសំណប់ចិត្ត​ បានទាក់ទងស្រីម្នាក់​ បានលួចមករៀបការស្ងាត់ៗនៅស្រុកខ្មែរ​ មិនអោយម្តាយ​រឺសាច់ញាតិណាដឹង​ យ៉ាងល្អូនល្អឺន​ ថ្លែងពីម្តាយដោយសារវ័យជរា​ នឹងបំណុល​ ត្រូវលក់ផ្ទះសងបំណុល​ ហេីយមកសង់ខ្ទម​ នៅតំបន់ដាច់ស្រយាលមួយ​ ដាំដំណាំចិញ្ចឹមជិវិត ហេីយគាត់កូនគាត់២នាក់ទៀត​ដេីរសុីឈ្នួលគេ ជីវភាពក៏លំបាក់ផងដែរ​ គាត់ជួបខ្ញុំដោយចៃដន្យបាបរៀបរាប់ជិត២ម៉ោង​ ស្តាប់ក្តុកក្តួលណែនទ្រូង​ អាណិតណាស់មិនគួរណាមានកូនប្រុសបែបនេះ​ ។

ស្តាប់ហេីយដូចរឿងនិទាន​ ស្ទេីរតែមិនចង់ជឿ​ …. នេះជារឿងពិតសង្ខេបៗ​របស់អ្នកមានគុណ​ ព្រះរស់ម្តាយ​ 😔😭
ខ្ញុំផុសអត្តបទនេះ​ ចាំមេីលកូនប្រុសម្នាក់នេះឃេីញ​ រឺអត់​ ? បេីឃេីញហេីយចេះក្តុកក្តួល​ ស្គាល់គុណ​ រឺទោសទេ​ ? អាណិតម្តាយចាស់ផង។ ប្រភព : Domreior News

%d bloggers like this: