អ្នកលក់អនឡាយគួរដឹង ! ស្រីស្អាតលក់អនឡាញម្នាក់ប្រឈមមុខជាប់គុក៥ឆ្នាំរឿងផុសរូបសិចសុីខ្លាំងពេក

តារា​អន​ឡាញស្រី​ដ៏​ល្បី​របស់​ថៃ​ម្នាក់ ដែល​គេ​ស្គាល់ឈ្មោះ Jirarat Chananto មាន​រហស្សនាម Blue អាច​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគា​ររ​យៈ​ពេល ៥ ឆ្នាំ ពីបទ​បង្ហោះ​វីដេអូ និង រូបថត​សិច​ស៊ី​-​ស៊ី​អារម្មណ៍​ហួសហេតុ​របស់ខ្លួន ចូល Group បង់លុយ​មួយ​ក្នុង​បណ្ដាញ​សង្គម​ឡាញ (Line) ដោយ​នាង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​អង្គារ ទី ២៣ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅនេះ ។

​​តាម​សមត្ថកិច្ច​ថៃ​ថា ទង្វើ​របស់​នាង Jirarat Chananto នេះ គឺ​បាន​រំលោភបំពាន​ច្បាប់ព្រហ្មទណ្ឌ​កុំព្យូទ័រ​របស់​ថៃ ដែល​បាន​បង្ហោះ​រូប​ភាពមិន​សមរម្យ​ចូលក្នុង​បណ្តាញ​សង្គម ធ្វើឱ្យ​មនុស្ស​ជាច្រើនបាន​ជ្រួលជ្រើម ហើយ​ទោះបីជា​តារា​អន​ឡាញ​រូបនេះ មិនបាន​បញ្ចេញ​តំបន់​ពិសេសតាមរយៈ​រូបថត និង វីដេអូ​ក្ដី ក៏​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ចោទប្រកាន់​លើ​រូបនាង​ដែរ ។​

គួរឱ្យ​ដឹង​ដែរ​ថា នាង Jirarat អាយុ ២៥ ឆ្នាំ បានចាប់ផ្ដើម​ល្បីល្បាញ​ជា​លើកដំបូង​នៅលើ​បណ្ដាញ​សង្គម​ថៃ កាលពី​ឆ្នាំ ២០១៥ បន្ទាប់ពី​បង្ហោះ​រូបភាព​ដ៏​ទាក់ទាញ​ក្នុង​ឯកសណ្ឋាន​និ​ស្សិត ។ ហើយកាលពី​ដើមខែ​កក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ នាង Jirarat ត្រូវបាន​គេ​ចោទថា បាន​បង្កាត់ភ្លើង​ស្នេហ៍លួចលាក់​ជាមួយ​តារា​ល្បី​ម្នាក់ ដែលមាន​ម្ចាស់​ចិត្ត​រួចហើយ តែ​នាង​បាន​បដិសេធ ។ កន្លងមក​គេ​បាន​រកឃើញ​វីដេអូ​ដ៏​សិច​ស៊ី​របស់​នាង​នៅលើ​វេ​ប​សាយ​អាសអាភាស​មួយចំនួន​ផងដែរ តែ​ត្រូវបាន​នាង​អះអាងថា មាន​គេ​លួចវីដេអូនោះ​បង្ហោះ ដោយ​គ្មាន​ការអនុញ្ញាត​ពី​នាង ។ ដោយឡែកកាលពីឆ្នាំ ២០១៨ កន្លងទៅ នាងក៏ត្រូវបានគេឃើញបង្ហោះវីដេអូលើគ្រែ ចូលក្នុងបណ្តាញសង្គម Instagram ជាមួយមិត្តប្រុស ក្នុងរូបភាពដ៏ស្រើបស្រាលផងដែរ ៕

%d bloggers like this: