(មានវីដេអូ) Update News : ជនសង្សយ័ជិត150នាក់ ដែលឃាត់ខ្លួនបានកាលពីយប់មិញ ភាគច្រើនជាជនជាតិចិន

ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម)ជនសង្សយ័ជិត150នាក់ ភាគច្រើនជាជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបកំសាន្ត Obamaក្នុងក្រុងព្រះសីហនុកាលម៉ោង3យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃ25កក្កដា2019។


បច្ចុប្បន្នសមត្ថកិច្ចបាននាំមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុថ្លែងថា ករណីនេះនគរបាលជំនាញកំពុងសាកសួរកំណត់អត្តសញ្ញាណនិងស្ថានទម្ងន់ទោសរបស់ជនសង្សយ័និមួយៗពាក់ពន្ធ័នឹងការជួញដូរឬជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនតាមតិវិធី ហើយថាវិធានការបន្តផ្នែកផ្លូវច្បាប់នឹងធ្វើឡើងក្រោយនគរបាលជំនាញសាកសួររួច។


សូមបញ្ជាក់ថា សមត្ថកិច្ចរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដោយមានវត្តមានឯកឧត្តមគួច ចំរើនអភិបាលខេត្តអញ្ជើញចូលរួមផង វត្តមានលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោកសៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការឆែកត្រួតពិនិត្យក្លឹបកំសាន្តរបស់ក្រុមហ៊ុនចិនមួយកន្លែងឈ្មោះObama Club (LVចាស់)ក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុ កាលពីម៉ោង3យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី25.07.2019 សមត្ថកិច្ចបានរកឃើញបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបនេះ ដោយដកហូតបានថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនជនសង្សយ័ប្រុស ស្រីជិត150នាក់ ភាគច្រើនជាជនជាតិចិន៕




%d bloggers like this: