ពុកម៉ែជាទីគោរព ! ទាំងញើសទាំងឈាមរបស់លោកទាំងពីរទើបឲ្យកូនមានថ្ងៃនេះ

កាលពីម្សិលមិញដោយយោងតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ Bunrith Moy ដែលបានបង្ហាញអំពីការគោរពដល់អ្នកមានគុណទាំងពីរក្រោយពីបានបញ្ចប់ការសិក្សា។ ក្នុងនោះគាត់បានសរសេររៀបរាប់ថា៖ ទាំងញើសទាំងឈាមរបស់លោកទាំងពីរបានស្រក់ហូរច្រើនណាស់នៅលើវាលស្រែមួយនេះ ព្រោះអ្វី?

គឺដោយសារតែដើប្បីឳ្យកូនមានថ្ងៃនេះ! ពុកម៉ែជាទីគោរព កូនមិនដឹងរកពាក្យណាមកនិយាយឳ្យសមនឹងការពលីកម្មរបស់ពុកម៉ែទេ! កូនមានតែសូមបួងសួងរាល់ទង្វើល្អដែលកូនបានធ្វើហើយ សូមជួយពុកម៉ែឳ្យមានសុខភាពល្អ និងស្ថិតនៅជាម្លប់ដ៏ត្រជាក់ដល់កូនប្រុសស្រីយូរអង្វែងតរៀងទៅ! ស្រលាញ់ពុកម៉ែ!