ពិតជាអស្ចារ្យណាស់! មន្រ្តីជំនាញខ្មែរយើង បានរកឃើញផ្កាថ្មស្នែងមួយប្រភេទ មានអាយុចន្លោះពី៥៧០ ទៅ២២៥លានឆ្នាំ…

ភ្នំពេញ ៖ ផ្កាថ្មស្នែងមួយប្រភេទ ឈ្មោះ Rugosa or Tetracoral Lia មានអាយុចន្លោះពី ពី៥៧០ ទៅ២២៥លានឆ្នាំ ត្រូវបានមន្រ្តីជំនាញរបស់ក្រសួងបរិស្ថានរកឃើញ នៅក្នុងស្រទាប់ដីដ៏ជ្រៅមួយ នៅភ្នំបាក់ ភ្នំជញ្ជាំង ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៩។

យោងតាមទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាន ដែលបង្ហោះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានខ្លឹមសារថា « ផ្កាថ្ម រ៉ូកូសា Rugosa or Tetracorallia របកគំហើញថ្មីស្តីអំពី ផ្កាថ្មស្នែង Rugosa or Tetracorallia អ្វីជា Rugosa or Tetracorallia? ជាប្រភេទសត្វ ដែលស្ថិតនៅក្នុងសាខានៃពពួកផ្កាថ្ម ដែលមានរូបរៀងដូចស្នែងវាមានទំហំតូចៗប៉ុនមេដៃ។

ពូជប្រភេទនេះត្រូវបានរកឃើញនៅប្រទេសកម្ពុជា ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៩ នៅភ្នំបាក់ ភ្នំជញ្ជាំង ដែលស្ថិតនៅស្រទាប់ជ្រៅមួយ បើសិនយើងរាប់ស្រទាប់ដីនៅភ្នំបាក់វិញ ផូស៊ីលនេះ ស្ថិតនៅប្រហែលជាង១០០ស្រទាប់ទៅក្រោម។តាមតារាងនៃGeologic Time Chart ផូស៊ីលរ៉ូកូសា កើតឡើងនៅក្នុងសម័យប៉ាលេអូសូអ៊ីក នៅចន្លោះ ៥៧០លាន ដល់២២៥លានឆ្នាំ» ។