វីដេអូស្ដែងៗ ! យោធិន២រូបនៅស្រុកសៀមប៉ាង ជិះម៉ូតូលើស្ពានកំពុងតែមានទឹកហូរខ្លាំងស្រាប់តែបាក់ បណ្តាលឲ្យធ្លាក់ហូរតាមទឹកទៅបាត់

កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ យោធិន០២រូបបំរើការងារជួរមុខ បានជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពានឈើវាងស្ពានថ្មថ្មី បណ្តាលឲ្យបាត់ខ្លួនតាមខ្សែទឹកហូរ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។


យោងតាមសម្តីរបស់នគរបាលស្រុកសៀមប៉ាងជនរងគ្រោះទាំង២មានឈ្មោះ គីណាក់ ដាលី និង សុខ វ៉ាន់ឌី (ប្រុសទាំង២) ជនរងគ្រោះទាំង២ជាយោធិនបំរើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១ ដោយមកទាល់ព្រឹកនេះនៅរកមិនទាន់ឃើញនៅឡើយ។បងសូមបន់ស្រន់ បួងសួង ដល់វត្ថុសាកសិទ្ធដែលថែរក្សានៅទឹកដី ភូមិសាស្ត្រ អូរអាឡៃ តាមឃុំគ្រង់និងថែរក្សាប្អូនទាំងពីរនាក់ឪ្យរួចផុតពីគ្រោះថ្នាក់ទាំងឡាយ ផង ។😢😢😢😢😢😢


%d bloggers like this: