ប្រជាពល​រដ្ឋម្នាក់ដេីរបេះខ្នាញ​ ក៏ប្រទះឃេីញសាកសពដេកស្លាប់នៅក្នុងព្រៃ ដែលមានសភាពស្អុយរលួយ នៅក្បែរកន្លែងចាក់សំរាម…

នៅវេលាម៉ោង ២.២៥​ នាទីរសៀល​​ នាថ្ងៃទី​ ២៤​ ខែ​កក្កដា​ ឆ្នាំ​ ២០១៩​ អធិការដ្ឋាននគរបាល​ក្រុងខេមរភូមិន្ទ​ បានទទួលពត៌មានពីប្រជាពលរដ្ឋម្នាក់​ ថាបាន​ប្រទះឃេីញ សាកសពបុរសម្នាក់​ មានសភាពស្អុយរលួយ នៅក្បែរកន្លែងចាក់សំរាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ​ ពេលដែលខ្លួនចូលក្នុងព្រៃ​ ដេីរបេះខ្នាញ ។

នៅពេលបានទទួលពត៌មាន​ កម្លាំងការិយាជំនាញ​ សហការជាមួយកម្លាំងអធិការក្រុង ដោយមានការចូលរួមពី​ក្រុមគ្រូពេទ្យខេត្ត ចុះពិនិត្យសាកសព​ ។ ក្រោយធ្វេីកោសល្យវិច្ច័យបានបញ្ជាក់ថា​ ​៖សាកសពស្លៀកខោខាវប៊យ​ និង អាវយឺតដៃវែង ពណ៍ទឹកប៉ិចចាស់​ ពុំស្គាល់អត្តសញ្ញាណ​ បាន​យកក្រមាអំបោះក្រឡាក្រហម​ ចងករសម្លាប់ខ្លួន​ នឹងដេីមឈេីរកាស្យាកំពស់ ២ម៉ែត្រ ស្លាប់ប្រមាណជាង​ ១០ ថ្ងៃ​ ហើយគ្មានអ្នកឃើញ​ ក៏ដាច់កធ្លាក់មកក្រោម ។ បច្ចុប្បន្ន​ សពជនរងគ្រោះ​ បានប្រគល់ទៅអោយលោកចៅសង្កាត់ស្ទឹងវែង​ យកមកធ្វើបុណ្យតាម​ប្រពៃណី​ នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី ) ។

%d bloggers like this: