គាំទ្រអត់បងប្អូន! អន្ទិត កក្កដា សុភ័ណ្ឌ ចង់បើកហាងលក់តាម Online ដោយនាំផលិតផលពីក្រៅប្រទេសខ្លួនឯង ហើយដក់ប្រាក់ចំណេញ 50% សម្រាប់ជួយដល់អ្នកក្រីក្រនិងក្មេងកំព្រា…

ដូចដែលបានដឹងហើយអតីតសង្ឃ កក្កដា សុភ័ណ្ឌ បានលាចាកសិក្ខាបទហើយ (សឹក) នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ ការសឹកនេះក្រោយពីរូបភាពប៉ុន្មានសន្លឹករបស់ព្រះអង្គ ត្រូវបានកូនសិស្សរបស់ព្រះអង្គ យកទៅបង្ហោះលើបណ្តាញសង្គម ដោយសរសេរថា ព្រះអង្គ ត្រូវគេប្លន់និងធ្វើឃាត។ ក្រោយមានការយល់ច្រឡំនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ទើបកូនសិស្សរបស់ព្រះអង្គ និងព្រះអង្គផ្ទាល់ ចេញមកបកស្រាយថា តាមពិតរូបភាពទាំងនេះ គឺជាការសម្តែងក្នុងវីដេអូអប់រំទេ ៕

ដោយឡែកក្រោយពីលាចាកសិក្ខាបទ ថ្ងៃនេះអន្ទិតកក្កដា សុភ័ណ្ឌ បានហោះទៅដល់សហរដ្ឋអាមេរិចហើយ ប៉ុន្តែមិនទាន់ដឹងថាលោក ទៅរស់នៅទីនោះ ឬនៅត្រឹមរយៈពេលខ្លី ឬធ្វើអ្វីនោះទេ ក្រោយទៅដល់ទីនោះភ្លាមលោក បានបង្ហោះតាមរយៈហ្វេសបុក ថានឹងLiveរកភាពយុត្តិធម៌សំរាប់ខ្លួន។

តែមុននេះបន្តិចតាមគណនីហ្វេសប៊ុកអន្ទិត កក្កដា សុភ័ណ្ឌ បានបង្ហោះថា៖«បើខ្ញុំបើកហាងលក់ Online តូចៗមួយនៅប៉ុន្មានថ្ងៃទៀតនេះដើម្បីចឹញ្ចឹមជីវិតហើយខ្ញុំនិងនាំចូលដោយផ្ទាល់ពីក្រៅប្រទេសតែម្ដងតែខ្ញុំនិងសុំដក់ការចំណេញ 50% សម្រាប់ជួយដល់អ្នកក្រីក្រនិងក្មេងកំព្រាដូចដើមតើមានអ្នកគាំទ្រទេ?








%d bloggers like this: