ស៊ែរមួយៗ! សូមចូលរួមអបអរសាទរផង! ទីបំផុតស្ពានកាត់ទន្លេមេគង្គនៅក្រចេះ នឹងសាងសង់នៅឆ្នាំ២០២១ ក្រោមកម្ចីសម្បទានរបស់ចិន…(មានវីដេអូ)

ក្រចេះ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កម្ពុជានឹងស្នើប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន នៅពេលខាងមុខនេះ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀត នៅខេត្តក្រចេះ ដែលមានប្រវែងសរុប១៧៦១ម៉ែត្រ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ បានអះអាងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានខណៈដែលឯកឧត្តម បានដឹកនាំក្រុមការងារចុះពិនិត្យរកទីតាំងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យនេះ លោកនឹងរៀបចំគម្រោងសំណើនៅឆ្នាំ២០២០ ហើយការសាង់សង់អាចនឹងធ្វើឡើងនៅឆ្នាំ២០២១។ ឯកឧត្តមអះអាងថា ស្ពាននេះ នឹងផ្តល់ភាពងាយស្រួលដល់ ប្រជាពលដ្ឋ ក្នុងការធ្វើដំណើរពីស្ទឹងត្រែង ទៅកាន់ខេត្តកំពង់ធំ ដែលចំណេញពេលវេលា និងថវិកាច្រើនជាងមុន។

ពាក់ព័ន្ធនឹងរឿងស្នើហិរញ្ញប្បទានបរទេសនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំដល់ជនទាំងឡាយ កុំឱ្យអ្នករិះគន់មកលើរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអះអាងថា កម្ចីនេះ គឺដើម្បីចំណេញជាតិ ចំណេញប្រជាពលរដ្ឋ ហើយខ្ចីមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមបញ្ជាក់ថា ដោយសារតែរាចរដ្ឋាភិបាលកម្ពុជា មានភាពល្អប្រសើរមានទំនុកចិត្តខ្ពស់ ទើបប្រទេសដទៃឱ្យខ្ចីលុយ បើសិនជារាជរដ្ឋាភិបាលកញ្ជើធ្លុះ គេមិនឱ្យកម្ពុជាខ្ចីនោះទេ ហើយបើមិនចំណេញសេដ្ឋកិច្ចជាតិ ក៏គេមិនឱ្យខ្ចីទេ។

ឯកឧត្តមបានច្រានចោល នូវការរិះគន់ថា បំណុលចិនជាអន្ទាក់ ដោយពន្យល់ថា ចិនមិនបានហៅកម្ពុជាឱ្យខ្ចីលុយនោះទេ តែកម្ពុជាជាអ្នកស្នើសុំ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕ ប្រភពៈ Fresh News

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: