ជិះលឿនឃើញរថយន្តនៅពីមុខចាប់ហ្រ្វាំងមុខបង្ខំ បណ្ដាលឲ្យដួល បែកផ្កាភ្លើងឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅ

ម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងជាអ្នកបើកបរម៉ូតូមានឈ្មោះអ៊ន វុន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃសង្គម ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលភូមិសីថ្មី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមសម្តីម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានខ្ចីម៉ូតូ ម៉ាកហុងដាZoomer-x ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1FQ-6785 ពីអ្នកជិតខាងជិះទៅលេងម្ដាយមីងនៅជិតផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះក្រោយពីនៅលេងផ្ទះមីងអស់ចិត្ត ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង ហើយមានយានយន្តនៅខាងមុខច្រើនផងខ្លួនបានបន្ថយល្បឿនដោយការចាប់ហ្រ្វាំងមុខទើបផ្លាតចង្កូតដួលអូសជាច្រើនម៉ែត្របែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះតែម្ដង តែសំណាងល្អខ្លួនមិនបានគ្រោះថ្នាក់អ្វីឡើយ៕

%d bloggers like this: