ក្ដៅៗ ! តុលាការខេត្តព្រះសីហនុសម្រេចដោះលែងអ្នកកាសែតពីរនាក់

ភ្នំពេញៈ លោកកែវ រតនា ចាងហ្វាងកាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ត្រូវបានតុលាការខេត្តព្រះសីហនុ សម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យ។ ការសម្រេចដោះលែងឲ្យនៅក្រៅឃុំនេះបាន បានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ ចំណែកប្រជាពលរដ្ឋចំនួន៥នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។ លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់អ្នកកាសែត២នាក់និងពលរដ្ឋ៥នាក់ ករណីប្រើហិង្សានិងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ។


លោកកែវ រតនា ចាងហ្វាងកាសែត TN និងលោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣នៃច្បាប់ភូមិបាល ។

ដោយឡែងប្រជាពលរដ្ឋ៥នាក់មានឈ្មោះ ហង្ស សុភា ហៅ អ៊ីស៊ីន ភេទស្រី អាយុ៤៩ឆ្នាំ ​, ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ , ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ និង ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត , បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , និង កំហែងយក តាមមាត្រា២៥៣នៃច្បាប់ភូមិបាល , មាត្រា៣៦៣ និង មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។
មនុស្សទាំងអស់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា កន្លងទៅ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុច ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

%d bloggers like this: