(មានវីដេអូ) បងប្អូនកុំអូសរំលង ជួយស៊ែរយកតែបុណ្យទៅ ! សូមសប្បុរសមេត្តាជួយលោកយាយដ៍កម្សត់ផង ដើម្បីឲ្យគាត់មានថវិការបន្តិបន្តួចទិញបាយហូប

ពិតជាអាណិតលោកយាយខ្លាំងណាស់! សូមប្បុរសជនមេត្តាជួយលោកយាយផង ! កាលពីពេលថ្មីនេះមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ Prum Thida ដែលបានបង្ហោះវីដេអូមួយដែលបង្ហាញពីលោកយាយម្នាក់ដែលគួរឲ្យអាណិត ដែលខំប្រឹងរើសអេតចាយបានលុយបន្តិតបន្តួចទិញបាយហូប ។ ក្នុងគាត់ក៍បានសរសេររៀបរាប់ថា៖ ថ្ងៃនេះជួប ជាមួយនឹងលោកយាយ រើសអេតចាយ និងជូនលុយកាក់គាត់បន្តិចបន្តួចសម្រាប់ទិញអាហារហូប។


គាត់តែងតែមកសម្រាក ជិតកន្លែងខ្ញុំធ្វើការ នៅធនាគារ ABA សាខា ខេត្តកំពត។ អង្គុយក្បែរធុងសម្រាម ដោយបញ្ឈរ រទេះអេតចាយចាស់មួយ និងដៃកាន់បាវ មាត់កំពុងតែទំពារបាយក្តាំង លោកយាយ អាយុ៨២ឆ្នាំរូបនេះ ហាក់ដូចជាមានភាពចាស់ជរាណាស់ទៅហើយ តែដោយជីវភាពខ្វះខាត គាត់ខំតស៊ូអូសរទេះ ឆ្លងកាត់វិថីជាច្រើន ដើម្បីរើសយកវត្ថុ សម្ភារៈ ដែលគេប្រើប្រាស់ហើយ ដូចជា កំប៉ុង ភេសជ្ជៈ និងដបទឹកសុទ្ធនិងដបទឹកសុទ្ធជាដើម ដើម្បីដោះដូរជាសាច់ប្រាក់ទិញបាយហូប។ ខ្ញុំគ្មានលទ្ធភាពជួយគាត់ច្រើនទេ តែបើបានឃើញគាត់ ជួបគាត់ ជូនលុយកាក់ឲ្យគាត់ទិញបាយហូបផង។ #អំពើល្អនឹងជួយឲ្យយើងមានក្តីសុខ#

%d bloggers like this: