ក្តៅៗ! ទីបំផុតចាប់បានជនដៃដល់ជាជនជាតិចិន ដែលបានដុតសង្សាររបស់ខ្លួនដែលមានផ្ទៃពោះ៨សប្តាហ៏នៅសល់តែអាវក្នុង កាលពីខែមុន..

ភ្នំពេញ៖ ឃាតកម្ម សម្លាប់ យ៉ាងសាហាវឃោឃៅ រួជយកសាកសពទៅដុតចោលនៅ ដីឡូម្តុំស្ពានព្រែកព្នៅ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាល យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនៅពេលនេះ ជនដៃដល់ជាឃាតករ ត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ ជនរងគ្រោះនិង ជនដៃដល់គឺជាជនជាតចិនដូចគ្នា ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុក ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់បានហើយ ដែលសម្លាប់នារីរងគ្រោះរួចយកសាកសពទៅដុតបំផ្លាញចោល នៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វារកាលពីពេលថ្មីនេះ។លោក អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថាទាំងជនរងគ្រោះ និងជនដៃដល់ជាជនជាតិចិនដូចគ្នា ហើយជាសង្សារទៀតផង។

យ៉ាងណាក៏ដោយនៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនយកទៅសួរនាំដើម្បីចាត់ការបន្ត។
មន្រ្តីនគរបាលជាន់ខ្ពស់ បានឲ្យដឹងផងដែរថា ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពេលដែលជនដៃដល់ បានត្រឡប់មកពីស្រុកចិនវិញ ដោយសារតែក្រោយធ្វើសកម្មភាពរូបគេបានគេចខ្លួនទៅកាន់ប្រទេសចិនមួយរយៈ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ មាន ជនសង្ស័យ ម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះរថយន្តឡិចស៊ីស មួយគ្រឿងដឹក សាកសព យកដុតកម្ទេចចោលនៅម៉ោងប្រហែល២១និង៣០នាទីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ នៅឯដីឡូតិ៍មួយកន្លែងជិតស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមការបំភ្លឺពីសាក្សីជាកម្មករបូមខ្សាច់២នាក់ម្តុំក្បែរកន្លែងកើតហេតុបានអោយដឹងថា៖នៅវេលាម៉ោងដឹងកើតហេតុខាងលើពេលត្រឡប់មកពីហូបអាហារផ្លូវ៦អាវិញបានឃើញរថយន្តម៉ាកឡិចស៊ីសពណ៍ស៣៣០ចតនៅជិតកន្លែងកើតហេតុនិងឃើញគំនរភ្លើងកំពុងឆេះ។

មួយសន្ទុះក្រោយមកកម្មករនោះក៏ត្រឡប់មកវិញឃើញរថយន្តនោះបើកចេញពីកន្លែងកើតហេតុសំដៅទៅស្ពានលីយ៉ុងផាតបាត់ទៅ។ដោយមានការសង្ស័យកម្មករនោះទៅមើលកន្លែងឆេះទើបដឹងថាមានសាកសពត្រូវគេដុតរួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច សពនារីរងគ្រោះ នាងមានផ្ទៃពោះ ៨សប្តាហ៏ នាងស្លាប់ដោយការឹតក រួចព្រលះយកសាកសព ជាដុំ យកទៅដុតបំផ្លាញចោល ដើម្បីបំបិទភស្តុតាង។

រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនដៃដល់ក៏ត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុនវិញ ដោយគិតថាពុំមានអ្នកណាដឹងរឿងនេះ តែពេលមកដល់ក្រុមហ៊ុនវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕

%d bloggers like this: