ជួយស៊ែរបន្តផង ! កើតជម្ងឺចម្លែកមិនបានទៅរៀន ត្រូវសាលាលុបឈ្មោះចោល ដោយមិនផ្ដល់ដំណឹង….

កាលពីប៉ុន្មានម៉ោងមុនមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ នុពង្ស ស្ងួនវិសុទ្ធ ដែលត្រូវជាអាណាព្យាបាលរបស់សិស្សម្នាក់ ដែលប្អុនមិនអាចទៅរៀនបានដោយសារបានកើតជម្ងឺសាហាវម្យ៉ាង ដែលមានខ្ទុះកន្ទួលពេញខ្លួនធ្វើអោយប្អូនអវត្តមានជិតពីរខែដោយមិនបានទៅរៀន!


ហើយសាលាក៏បានលុបឈ្មោះប្អូនប្រុសចេញពីតារាងដោយមិនបានមានឈ្មោះប្រឡងឆមាសលើកទី ២ទេ ដោយមិនបានផ្តល់ជាដំណឹងអោយបងស្រីបានដឹងទាល់តែសោះ។ ដោយសារតែហេតុនេះហើយធ្វើឲ្យបងស្រីមិនពេញចិត្ត បានបង្ហោះសារសរសេររៀបរាប់ថា ៖ (នាងខ្ញុំជាម្តាយបានតេទូរសព្ទ័សុំច្បាប់លោកគ្រូនាយកដោយផ្ទាល់)🙁មិនចង់ផុសទេ តែវាហួសចិត្ត មើលចុះវាមិនមែនបីថ្ងៃ ឬមួយសប្តាហ៍ ជានោះទេ! ជិត2ខែ ទម្រាំទៅរៀនបាន! ទីបំផុតត្រូវលប់ឈ្មោះ បញ្ឈប់ ការសិក្សា មិនបានចូលប្រឡងឆមាសលើកទី2ទេ ដោយសាលាមិនផ្តល់ដំណឹង ឬផ្តល់់ពត៍មានអ្វីសោះ សូម្បីត្រឹមតែ តេទូរសព្ទ័ក៏មិនមាន! កុំថាឡើយក្រដាស1សន្លឹក! សូមបងប្អូនជួយគិតមើល! ជួយយោបល់មើល ក្មេងចង់រៀនមិនមែនក្មេងពាលបែកថ្នាំគេចសាលាទេ តើលោកគ្រូចង់បានអី!






%d bloggers like this: