ល្បីទៀតហើយ ! ជួយស៊ែរបន្តផង ! ជាការពិតឬទេ??? អ្នកគ្រូពេទ្យផ្នែកចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ទះកំភ្លៀងនឹងជេរប្រមាថម៉ាក់ងាយត្មេះតេសដៀល អ្នកជម្ងឺក្រីក្រដែលជាជនជាតិដើមភាគតិច

កាលពីថ្ងៃទី១៨​ ខែកក្ដដា​ ឆ្នាំ២០១៩​ ខ្ញុំបាននាំអ្នកម្តាយឈ្មោះ​ ប៉ះ​ ពាល​ អាយុ​ ៥៦​ឆ្នាំ​ ជនជាតិគ្រឹង​ មកពីភូមិផាក់ណាម​ ឃុំកោះពាក់​ ស្រុកវ៉េីនសៃ​ ទៅពិនិត្យជម្ងឺ​ភ្នែក​ ដល់មន្ទីរពេទ្យ​ លោកគ្រូពេទ្យប្រាប់អាការ:ជម្ងឺគឺមានសភាពធ្ងន់​ ហេីយត្រូវសំរាកព្យាបាល​ វះកាត់ភ្នែករយ:ពេលមួយអាទិទ្យ​ យេីងខ្ញុំក៏យល់ព្រមតាមការណែនាំរបស់គ្រូពេទ្យ!
រឿងដែលហួសចិត្តនោះ​ គឺទៅដល់អាគារផ្នែកភ្នែក​បានជួបនឹងអ្នកគ្រូម្នាក់​ សំដីសំដៅ គ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្តីកោងកាច តិះដៀលប្រមាថម៉ាកងាយ​ ពួកអាជនជាតិ​ ល្ងីល្ងឺ​ ភ្លីភ្លឺ​ បិបឹ​ អាចុយម្រាយ​។

ដោយភិនភាគ អ្នកគ្រូគ្មានសីលធម៌ម្នាក់នេះ មាឌល្អិត​ ស្គម​ សំបុរស​ តែថ្លេីមធំណាស់​ ហ៊ានលេីកដៃទះកំភ្លាំង​ ឆ្វេងស្តាំ​ និងវាយដៃ​ ចាប់ទាញជេីងដូចទាញអុស​ ខណ:ពេលកំពុងធ្វេីការពិនិត្យអ្នកជម្ងឺ​ ! អ្នកម្តាយខ្ញុំមានជម្ងឺ​ គរថ្លង់​ ពិការភ្នែកមេីលមិនឃេីញ​ ហេីយមិនអាចស្តាប់​ និងចេះនិយាយភាសារខ្មែរទេ​ ព្រោះគាត់ជាស្រីមេម៉ាយ​ ជនជាតិដេីមភាគតិច​ ។បេីតាមការស្តាប់ពីអ្នកជម្ងឺ​ និងអ្នកកំដរផ្សេងឯទៀត​ គេនិយាយថា​ អ្នកគ្រូម្នាក់នេះគឺកាចអាក្រក់ណាស់​ គឺតែងតែជេរ​ និងទះកំភ្លៀងអ្នកជម្ងឺជារឿយៗអញ្ជឹងឯង មិនដឹងគាត់មានខ្សែរក្រាស់ប៉ុណ្ណាទេ​ ទេីបគ្មាននរណាធ្វេីអីគាត់បាន។ មានសាក្សីជាច្រេីនដែលឃេីញ​ ពេលវាយ​បូករួមទាំងគ្រូពេទ្យដដៃទៀតដែរ!

សូមលោករដ្ឋមន្ត្រី​ម៉ម​ ប៊ុនហេង​ ប្រធានមន្ទីរ​ អ៊ុង​ រតនា​ និងលោកប្រធាន​ មន្ទីរពេទ្យលោកហ៊ីងផាន​ សគន្ធា​ជួយមេីលកូនចៅផង​ ព្រោះប្រជាជនរតនគិរីពឹងពាក់លេីពេទ្យហេីយពេលឈឺ​ តែបែជាអ្នកគ្រូពេទ្យវាយអ្នកជម្ងឺថែមទៅវិញ! ! ! តេីប្រជាជនរំពឹងអីទៀត! ! !

សន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជាគឺពឹងលើមន្ត្រីអស់លោកហើយដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីនេះ។
បើអស់លោកលោកស្រីនៅតែបណ្តែតបណ្តោយគ្រូពេទ្យៗប្រភេទនេះនៅបន្តបម្រើសេវាសុខភាពសាធារណះទៀត នោះសេវាសុខភាពផ្នែកសុខាភិបាលនឹងដុនដាបជាងនេះ៕

នេះជាការបញ្ជាក់របស់គណនី  “ដើម្បី ប្រជាជនកម្ពុជា “៖

%d bloggers like this: