អ្នកភូមិនាំគ្នារត់ចង់បាក់ក! បន្ទាប់ពីឃើញខ្លាចំនួន២ក្បាល់ចេញមករត់លេងនៅតាមដងផ្លូវ…(មានវីដេអូ)

បរទេសៈ កាលពីថ្ងៃទី 18 ខែកក្កដា មានខ្លាចំនួនពីរក្បាលត្រូវបានប្រទះឃើញជាលើកដំបូងនៅ Dulang និង Terengganu ដែលបានធ្វើឱ្យមានពត៏មានល្បីទូទាំងប្រទេស ។ ថ្ងៃនេះ ថ្ងៃទី 19 ខែកក្កដា សត្វខ្លាពីរក្បាលនេះបានធ្វើឱ្យអ្នកភូមិ Terengganu មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានមើលឃើញតាមផ្លូវនៅតាមដងផ្លូវ Kampung Besul ក្នុងតំបន់ Dungun ។

រូបថតនិងវីឌីអូនៃព្រឹត្តិការណ៍នេះត្រូវបានអ្នកភូមិថតបានហើយបានផ្សព្វផ្សាយពាសពេញនៅលើបណ្តាញសង្គម។ សត្វខ្លាមួយក្បាលត្រូវបានគេមើលឃើញថាកំពុងរត់នៅតាមភូមិ និងខណៈអ្នកភូមិបានប្រមូលផ្តុំគ្នាដោយមិនដឹងថាត្រូវធ្វើអ្វីទេ។ ថ្វីបើអ្នកភូមិខ្លះត្រូវបានគេឃើញភ័យខ្លាច និងរត់ចេញក៏ដោយក៏សត្វខ្លាហាក់ដូចជាមិនសូវជាហ៊ានទៅជិតអ្នកភូមិឡើយ។

ឧទ្យានជាតិនិងនាយកដ្ឋានសត្វព្រៃរដ្ឋ បានជូនដំណឹងអំពីបញ្ហានេះនៅប្រហែលម៉ោង 11:30 ព្រឹកថ្ងៃទី 18 ខែកក្កដា។ លោកបណ្ឌិត Abdul Malik Yusof បានបញ្ជាក់ថាសត្វខ្លាទាំងនោះ ឥឡូវនេះត្រូវបានត្រលប់ទៅជម្រកព្រៃរបស់ពួកគេវិញ។ បន្ទាប់មកលោកបានណែនាំអ្នកភូមិកុំឱ្យបង្កគ្រោះថ្នាក់ដល់សត្វពាហនៈដែលបានការពារ ឬព្យាយាមចាប់ពួកគេ។

សូមទស្សនាវីដេអូដែរអ្នកភូមិថតបាននៅខាងក្រោម៖

%d bloggers like this: