គួរឲ្យអាណិតណាស់ ! គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យបុរសម្នាក់រងរបួស…..

ស្រុកព្រៃនប់-របាយការណ៍ពីនគរបាលអោយដឹងថា នៅថ្ងៃទី២៣.០៧.២០១៩ វេលាម៉ោង ១០:២០ នាទីព្រឹក នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨០~១៨១ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត ០១គ្រឿង ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 3A-1443 បើកបរដោយឈ្មោះ ផា សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិស្រែក្នុង ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប។ ពេលមកដល់ចំណុចខាងលើ រថយន្តបានឆ្លងផ្លូវពីលិចទៅកើត ស្របពេលមានម៉ូតូរុឺម៉ក ០១គ្រឿង ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានទិសដៅពីភ្នំពេញ.ព្រះសីហនុ បើកបរដោយឈ្មោះ ផាន ផារិន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ ក៍បានបុកប៉ះតែម្តង។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលអោយអ្នបើកបរម៉ូតូរុឺម៉ក របួសមធ្យម មិនប៉ះពាល់ដល់អាយុជីវិតទេ។ ក្រោយកើតហេតុ ជនរងគ្រោះបាន បញ្ជូនមកព្យាបាលនៅគ្លីនិច ឯកជនវាលរេញ រីឯវត្ថុតាងរថយន្ត និងម៉ូតូរុឺម៉កសមត្ថកិច្ច យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្តនគរបាលបាននាំមកសាកសួរតាមនិតិវិធី៕

%d bloggers like this: