(មានវីដេអូ) កម្សត់ណាស់ ! ខំដើរបេះបន្លែនិងជីកទំពាំងលក់យកលុយឲ្យកូនទៅរៀន

យោងតាមគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា៖ អ៉ី សុខស្រៀង បានសរសេររៀបរាប់ថា៖ កម្សត់ណាស់ : បងស្រី ដក់ សាលី អាយុ ៣៥ឆ្នាំ និងប្ដីទីទ័លក្រ ដើរបេះបន្លែជីកទំពាំលក់ យកលុយឲ្យកូនទៅរៀន ចំណែកប្ដីខំដើរស៉ីឈ្នួលកាប់ព្រៃឲ្យគេ ថ្ងៃណាបានថ្ងៃខ្លះក៏អត់ បងប្រុសបងស្រីនិងកូនលើកដៃសំពះ សុំឲ្យសប្បុរសជនជួយជាអង្ករនិងគ្រឿងបរិភោគ សម្រាប់កូនញ៉ាំផង។

គ្រួសារខាងលើរស់នៅក្នុង : ភូមិប្រាសាទក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ៏យ។ ខ្ញុំសូមអំពាវនាវ : ទៅដល់សប្បុរសជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុក មេត្តាជួយដល់គ្រួសារពួកគាត់ឲ្យបានជាស្បៀងអាហារសម្រាប់ឲ្យកូនគាត់ហូបផង។


%d bloggers like this: