រន្ធត់ណាស់! សង្ស័យ​តែស្រវឹងស្រាពី​ព្រលប់ បាន​ជាទៅ​ដេក​លេង​លើ​ផ្លូវ​រថភ្លើង ​ហើយត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ចេញពី​ដងខ្លួន…

ភ្នំពេញ ៖ បុរសជាកម្មករជួសជុលរថយន្ដម្នាក់ ខណៈផឹកស៊ីស្រាស ស្រាថ្នាំ រៀងជ្រុលបន្ដិច ក្រោយពីឈប់ផឹកបែកផ្លូវគ្នាមិនទៅរកកន្លែងដេកពួនត្រឹមត្រូវបែរជា ទៅដេកលេងលើផ្លូវរថភ្លើង ហើយលង់លក់ជ្រុលមិនដឹងខ្លួន ជាហេតុនាំឲ្យរថភ្លើងបើកមកទាំងកណ្ដាលអធ្រាត្រកិនដាច់ក្បាលចេញពីដងខ្លួនស្លាប់យ៉ាងអាណោចអាធ័មបំផុត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សាកសពមានឈ្មោះ លី លាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ យានដ្ឋានជួសជុលរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ មានប្រពន្ធឈ្មោះ យ៉េន ស៊ីយ៉ាន អាយុ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រីចំនួន៤នាក់ ស្នាក់នៅ ផ្ទះជួលភូមិកន្ទោកត្បូង សង្កាត់កន្ទោក ក្បែរកន្លែងកើតហេតុ នោះដែរ។

តាមប្អូនថ្លៃ របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយសាច់ញាតិគ្នា៣នាក់ទៀតបាន នាំគ្នាផឹកស៊ីស្រាស ស្រា ថ្នាំ អស់កន្លះលីត្រ រួចក៏ចែកផ្លូវគ្នា ចូលសម្រាករៀងៗខ្លួន រីឯជនរងគ្រោះ ក៏បងប្អូន ក្រុមការងារណាចាប់អារម្មណ៍ថា គាត់ទៅគេងកន្លែងណាទេ លុះដល់ ព្រឹកឡើងថ្ងៃទី២២ ស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ ក្នុងសភាពរថភ្លើងកិនដាច់ក្បាលបែបនេះតែម្តង។

តាមប្រជាពលរដ្ឋ រស់នៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីអំឡុង ម៉ោង២រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២២នេះ មានរថភ្លើងមួយខ្សែ បើកឆ្លងកាត់ចំណុចកើតហេតុ លុះដល់ព្រឹកឡើងនេះស្រាប់តែប្រទះឃើញសាកសពតែម្តង ។ តាមកសិដ្ឋាននៅកន្លែងកើតហេតុ ជនរងគ្រោះគឺស្លាប់ដោយសារ រថភ្លើងកិនដាច់ក្បាល បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង។

ប្រភពនៅកន្លែងកើតហេតុបន្ដថា ខណៈដែលសមត្ថកិច្ច កំពុងចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យលើ សាកសព មិនទាន់យកចេញពីផ្លូវដែក ផងស្រាប់តែមានមានរថភ្លើងមួយខ្សែថ្មីទៀត ដឹកទំនិញ បើកចូលទីក្រុងភ្នំពេញខណៈ សាកសពមិនទាន់លើកចេញពីផ្លូវរថយន្ដភ្លើងផង ទើបប្រជាពលរដ្ឋ សមត្ថកិច្ច ស្រែកស្នើសុំឲ្យរថភ្លើងខ្សែថ្មីនោះឈប់ជាបណ្តោះអាសន្នសិនរង់ចាំលើកសពចេញ។ សាកសពត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យធ្វើ កោសល្យវិច័យដឹងការពិតថាពិតជាត្រូវរថភ្លើងកិនស្លាប់មែននោះទើប ប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើតដោយពុំមានការប្ដឹងផ្ដល់អ្វីឡើយ៕

%d bloggers like this: