សូមចូលរួមរំលែកទុក្ខផង ! ក្មេងស្រីភ្លោះទាំង២នាក់លង់ទឹកស្លាប់នៅខេត្តកំពត

កាលពីម្សិលមិញថ្ងៃទី២១/០៧/២០១៩ មានករណីលង់ទឹកដែលបានកើតឡើងនៅក្នុងភូមិអូរកណ្ដោល ឃុំទទង់ ស្រុកដងទង់ ខេត្តកំពត ///។ ក្នុងហេតុនោះបណ្ដាលឲ្យកុមារ២នាក់បានបាត់ជីវិត(បងប្អូនភ្លោះ) ។ សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះទាំង២នាក់បងប្អូនរួមមាន ទី១មានឈ្មោះ ជត សៀវម៉ី ភេទស្រី អាយុ៤ឆ្នាំ និងទី២ឈ្មោះ ជត សៀវមួយ ភេទស្រី អាយុ៤ឆ្នាំ ជាកូនភ្លោះបានរអិលជើងធ្លាក់ក្នុងអណ្ដូងទឹកជម្រៅ៣ម៉ែត្រ លង់ស្លាប់ទាំង២នាក់តែម្តង ខណៈដែលឪពុកនិងម្តាយចេញទៅរកស៊ីនៅខេត្តព្រះសីហនុ ទុកឲ្យកូនៗក្មេងនៅជាមួយជីតានិងជីដូន ដែលរវល់ដឹកគោចូលក្រោល និងធ្វើបាយហូប ទើបចៅលង់ទឹកស្លាប់បែបនេះ។ ពិតជាសោកស្ដាយខ្លាំងណាស់ ហើយក៏សូមរំលែកទុក្ខចំពោះបងទាំង២ជាឪពុកម្ដាយដែលបានបាត់បង់ កូនស្រីដ៏ស្រស់ស្អាតនិង គួរអោយស្រលាញ់។សូមអោយវិញ្ញាណក្ខន្ធ របស់ក្មួយស្រីសម្លាញ់ទាំង២ទៅកាន់សុគតិភព…!!!

%d bloggers like this: