អត់យល់លោកEDCកាត់បន្ថយការប្រើប្រាស់ហើយ តែលុយអស់ច្រើនជាងមុន

កាលពីប៉ុន្មានខែមុនបងប្អូនបានដឹងហើយថា អគ្គិសនីនៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ ដាច់ព្រឹកល្ងាចៗរាល់ថ្ងៃ ហើយតំបន់ខ្លះ ភ្លើងដាច់នៅពេលយប់ថែមទៀត។ លើសពីការដាច់ភ្លើងមិនសូវបានប្រើនេះ ដល់ពេលអគ្គិសនីកម្ពុជា (EDC) ចេញវិក្កយបត្រគិតលុយប្រចាំខែ បែរជាគីឡូតាមផ្ទះជាច្រើន ឡើង១ គុណជា២ដងទៅវិញ។ បញ្ហានេះ នាំឲ្យមហាជនមិនសប្បាយចិត្ត ហើយនាំគ្នារិះគន់ និងបង្ហោះពេញហ្វេសប៊ុក រអ៊ូរទាំ និងសួរជាចំហរទៅកាន់អគ្គិសនីកម្ពុជា។

ប៉ុន្តែតែ EDC បន្តសម្ងំស្ងៀមឈឹង និងប្រមូលលុយធ្វើដូចមិនមានរឿងអ្វីសោះ។ ជាកស្ដែងថ្ងៃនេះមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ៖ Poeng Chantho បានលើកឡើងថា៖ អត់យល់លោកEDCកាត់បន្ថយការប្រើប្រាស់ហើយ តែលុយអស់ច្រើនជាងមុន ខ្ញុំពិតជាមិនយល់ទេ តើអោយខ្ញុំរកសុីអោយតែពួកអស់លោកទេអី?រឺក៏ចង់អោយពួកខ្ញុំចំណាកស្រុកទៅធ្វើកាក្រៅប្រទេសទាំងអស់គ្នាទើបពួកលោកសប្បាយចិត្ត?អាណិតកូនខ្មែរផងលោកម្ចាស់។ មកដល់ពេលនេះ មិនទាន់មានការបកស្រាយជាផ្លូវការណាមួយ ចេញពីមន្ត្រីជំនាញអគ្គិសនីកម្ពុជា (EDC ) ចំពោះករណីភ្លើងដាច់រាល់ថ្ងៃរាល់យប់ តែគីឡូឡើងលឿននេះ នៅឡើយទេ។

%d bloggers like this: