ជួយចែករំលែកបន្តផង ! ឪពុកម្ដាយដែលមានកូនតូចៗសូមប្រុងប្រយ័ត្ន !! ជំងឺថ្មីដែលស្រដៀងនឹងអ៊ុតស្វាយ កំពុងរាតត្បាត

យោងតាមគណនីហ្វេសប៊ុកឈ្មោះ កន្និដ្ឋា មាសបង បានធ្វើការដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អោយមានការប្រុងប្រយ័ត្ននូវជំងឺពងបែកម្យ៉ាង ដែលវាកំពុងរាតត្បាតខ្លាំង ហើយវាកើតមានឡើងចំពោះតែកុមារតូចៗ ។ ម្ចាស់គណនីរូបនោះ បានសរសេរថា «ក្មេងៗកើតច្រើនណាស់ ទាំងកូនខ្ញុំទៀត ពេញដៃ ពេញជើង មាត់ គូទ ខ្លួន… តែនៅលេងបាន ហូបបានគួរសម្យ.. តែត្រូវតាមដានអោយបានជាប់ និងងូតទឹកញឹកញាប់ ។

លក្ខណៈការព្យាបាលស្រដៀងនឹងជំងឺអ៊ុតស្វាយដែរ តែខុសត្រង់ថា ជំងឺនេះមិនអាចបណ្តោយអោយកូនក្តៅបានទេ ព្រោះវាបណ្តាលអោយប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ តាមការណែនាំពីមិត្តភក្តិ និងគ្រូពេទ្យញ៉ាំថ្នាំជាប់ ឬថ្នាំ fadagant.. អាណិតណាស់ទាំងកូនខ្ញុំ និងកូនគេ… ឆាប់ជាណាកូន និងក្មួយៗ » ។ យ៉ាងណាៗ សូមឪពុកម្តាយគ្រប់រូប បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះកូនៗរបស់លោកអ្នក ៕


%d bloggers like this: