កងកម្លាំងរាជអាវុធហត្ថបានធ្វើការដុតកម្ទេច រថយន្តសាំយ៉ុង 1 គ្រឿង និងម៉ូតូដឹកឈើ 11គ្រឿងនៅនឹងកន្លែង…

កងកម្លាំងរាជអាវុធហត្ថធ្វើការដុតកម្ទេចនៅមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅខេត្តក្រចេះ ខេត្តក្រចេះ ។ នៅវេលាម៉ោង ១០ .៣០ នាទីព្រឹក ត្រូវនឹងថ្ងៃទី 21 ខែកក្កដាឆ្នាំ 2019គេឃើញកងកម្លាំងរាជអាវុធហត្ថខេត្តក្រចេះធ្វើការបង្ក្រាបនិងដុតកម្ទេចចោលនូវមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ មធ្យោបាយទាំងនោះមានដូចជារថយន្តសាំយ៉ុង 1 គ្រឿងនិងម៉ូតូដឹកឈើ 11គ្រឿងត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តក្រចេះធ្វើការដុតកម្ទេចចោលនៅនឹងកន្លែង ស្តីពីការដុតកម្ទេចវត្ថុតាង(បទល្មើសព្រៃឈើ) ។

ក្រោមបទបញ្ជានិងដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថានបានដឹកនាំនិងសហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន 16នាក់បានធ្វើការចុះទប់ស្កាត់និងបង្ក្រាបកាលពីថ្ងៃទី 19 ខែកក្កដាឆ្នាំ 2019ហើយក៏ធ្វើការដុតកម្ទេចចោលនៅថ្ងៃទី 21 ខែកក្កដាឆ្នាំ 2019 នេះ សូមបញ្ជាក់ថាកងកម្លាំងរាជអាវុធហត្ថខេត្តក្រចេះធ្វើការដុតកំទេចវត្ថុតាងចោលគឺនៅចំណុចភូមិច្រាប ឃុំ 2 ធ្នូ ស្រុកស្នួលខេត្តក្រចេះនៅចំនុចគីឡូម៉ែត្រប៉ែតសិបប្រាំបី 88 ។

%d bloggers like this: