ក្តៅៗ ! ក្រោយពីព្រះគុណម្ចាស់ កក្កដា សុភ័ណ្ឌ ត្រូវបានមន្រ្តីសង្ឃបានសម្រេចដាក់វិន័យ ឲ្យលាចាកសិក្ខាបទកាលពីយប់មិញនេះ ស្រាប់តែលោក ផែង វណ្ណៈបាននិយាយថា…

ក្តៅៗ!ក្រោមពីមានរឿងរាវ កាលពីប៉ុន្មានថ្ងៃមុននេះ ដែលទាក់ទងនឹងព្រះគុណម្ចាស់ កក្កដា សុភ័ណ្ឌ ដែលល្បីថាលោកត្រូវគេសម្លាប់ តែតាមពិតនេះគ្រាន់តែជាការសម្តែងរឿងអប់រំតែប៉ុណ្ណោះ ។ តែក្រោយមកត្រូវបានមន្រ្តីសង្ឃបានដាក់វីន័យ ឲ្យលោកលាចាកសិក្ខាបទកាលពីយប់មិញនេះ ស្រាប់តែលោក ផែង វណ្ណៈ បានបង្ហោះសារនិយាយរៀបរាប់ថា ប្លែកៗ​ណាស់​ស្រុកខ្មែរ​ ពេលបុគ្គលសង្ឃប្រព្រឹត្តខុសធម៌វិន័យ​ធ្ងន់ធ្ងរ​ ត្រូវ​បានមន្ត្រីសង្ឃបង្ខំអោយសឹកដោយស្ម័គ្រចិត្តទាំងយប់​ ។

ខ្ញុំ​ឆ្ងល់​ហេតុ​អី​បាន​ចាំបាច់​សឹក​ទាំងយប់កណ្ដាលអាធ្រាតអញ្ចឹង​ ? មានច្រេីនករណីហេីយដែលសឹកតែពេលយប់​ ។ តេីពេលភ្លឺ​សឹក​មិនបានឬ​ ? ឬ​ មួយខ្លាចអ្នកកាសែតដឹងបានរកស៊ីតែពេលយប់អាធ្រាត​ ? ហេីយករណី​ ចៅ​ អធិការ​វត្ត​ពោធិ​ចិនតុង​ មានស្រីស្នេហ៍ដោះស្រាយដល់ណាហេីយ​ ? ចប់ត្រឹមឆ្លេីយថារូបកាត់តឬ​ ? បេីឆ្លេីយថារូបកាត់ត​ តេីរូបថតពិត​នៅឯណា​ ? យករូបថតពិតមកបង្ហាញអោយមហាជនអស់ចម្ងល់ផង​ ។

%d bloggers like this: