ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៌ខេត្តព្រះសីហនុ បានថ្លែងថាដំណើរការកាត់សម្រួលរៀបចំខ្សែកាបផ្សេងៗ មានការអាក់ខានខ្លះក្នុងពេលដែលមេឃមានភ្លៀង​ ប៉ុន្តែលោកនិងពន្លឿនការងារនេះ…

ក្រុងព្រះសីហនុ៖ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៌ខេត្តព្រះសីហនុ លោក យស់ សុធាបានថ្លែងតាមប្រពន្ធ័ Telegram នៅព្រឹកថ្ងៃ22.07.2019នេះថា ដំណើរការកាត់សម្រួលរៀបចំខ្សែកាបផ្សេងៗ តាមដងផ្លូវក្នុងក្រុងបានធ្វើជាបន្តបន្ទាប់ ។ លោកប្រធានមន្ទីរបញ្ជាក់ថា ការងារនេះមានការអាក់ខានខ្លះ ក្នុងពេលដែលមេឃមានភ្លៀង ។


ប៉ុន្តែថាការពន្លឿនការងារនេះ ខាងក្រុមបច្ចេកទេស នឹងខិតខំដោយមានការគាំទ្រ និងជម្រុញបន្ថែមពីលោកម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត ។ ដើម្បីរៀបចំបណ្តាញខ្សែកាបផ្សេងៗតាមដងផ្លូវ អោយមានរបៀបរៀបរយ និងមានសោភណ្ឌ័ភាព ៕

%d bloggers like this: