ក្ដៅៗ ! សមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនករណីចាប់ជំរិត….

ខេត្តព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចអោយដឹងជាបឋមថា កាលពីម៉ោង៨កន្លះយប់ថ្ងៃ២១កក្កដា២០១៩ សមត្ថកិច្ចចម្រុះមាននគរបាលនិងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានករណីជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នាក្នុង សង្កាត់លេខ៣ក្រុងព្រះសីហនុ ។សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានគ្នា២នាក់ ចំណែកជនសង្ស័យមាន បក្ខពួកចំនួន៨នាក់។


+ វត្ថុតាំង រួមមាន៖
១/ រថយន្តIexus570មួយគ្រឿង
២/ ទូរស័ព្ទ១០គ្រឿង
៣/ កាត ធនាគារ ១៣
៤/ លិខិត ឆ្លងដែន៣ក្បាល
៥/ អត្តសញ្ញណប័ណ្ណចិន៤ច្បាប់
៦/ កាបូបស្ពាយ១
៧/ ខ្សែរិត ១ដុំ
បច្ចុប្បន្ន នគរបាលខេត្ត នាំយកជនសង្ស័យ ទៅសាកសួរដើម្បី បន្តនិតិវិធី តាមផ្លូវច្បាប់៕


%d bloggers like this: