កម្លាំងនគរបាល​ស្រុក​សំរោង​ទងបានបង្រ្កាប​នឹងឃាត់ខ្លួនមុខស​ញ្ញាស​ង្ស័យពាក់ព័ន្ធ០២នាក់​ រួមជាមួយ​វត្ថុតាង

កំពង់ស្ពឺ​ ÷​ កំលាំង​នគរបាល​ស្រុក​សំរោង​ទង​ ចុះបង្រ្កាប​ករណី​ប្រេីប្រាស់​ជួញដូរ​គ្រឿងញៀន​ កា​លពីថ្ងៃទី២០.០៧.២០១៩ វេលាម៉ោង១៣:៣០ នា​ទី។ ​នៅ​ចំណុចក្នុងព្រៃខាងលិចភូមិត្រពាំងជ្រៅ ឃុំកា​ហែង ស្រុកសំរោងទង ជាក់ស្ដែង​ស្រុក​​ឃា​ត់បានមុខសញ្ញាចំនួន​ ០២នាក់​ ឈ្មោះ សុីម សម្ជស្ស ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកា​ហែ​ង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឈ្មោះ សុខ មា​ស (ហៅ តាំង ) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ ត្រពាំងជ្រៅ ឃុំ កាហែង ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ ។



លោកវរសេនីយ៍ឯក​ឃុត​ សុផល​ អធិការ​ស្រុក​ ប​ញ្ជាក់​អោយដឹងថា​ប្រតិបត្តិការ​គឺ​ទីតាំង​សំរេច​ដុត​ចោល​ នឹងដកហូតបានគ្រឿងញៀន ចំនួន ១៧ ក​ញ្ចប់ (មធ្យម ១កញ្ចប់) ថង់សំរាប់ច្រក​គ្រឿងញៀ​នមួយចំនួន ឧបករណ៍​ប្រើប្រាស់ចំនួន ០១ ឧបករ​ណ៍​កែឆ្នៃសំរាប់រំលែកគ្រឿងញៀនចំនួន ០២។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ស្រុក​ធើ្វការសាកសួ​រ​បញ្ជូន​ទៅការិយាល័យជំនាញ​ខេត្ត​ កសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕



%d bloggers like this: