សូមចូលរួមរំលែកទុក្ខផង ! ស្រ្តីម្នាក់យកកាំបិតផ្លែវែងគ្មានដងទៅកាប់ដើមចេក កាប់ត្រូវនឹងខ្សែភ្លើងបណ្តាលឲ្យឆក់ដួលនៅនឹងកន្លែង

ខេត្តត្បូងឃ្មុំ៖កាលពីថ្ងៃសៅរ៍ទី២០ ខែកក្ដដា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៤៥នាទី មានករណីឆក់ខ្សែភ្លើងកើតឡើងនៅចំណុចក្នុងបរិវេនផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឈ្មោះលាង យ៉ាត ភេទស្រី អាយុ ៤០ ឆ្នាំបានយកកាំបិតផ្លែវែងគ្មានដងទៅកាប់ដើមចេក ហើយក៏កាប់ត្រូវនឹងខ្សែភ្លើងបណ្តាល ឲ្យឆក់ដួលសន្លប់នៅនឹងកន្លែងកើតហេតុ ។


ខណៈពេលនោះកូនប្រុសឈ្មោះ ឈន់ ស៊ីឈួន អាយុ១៦ឆ្នាំបានស្រែកឆោរឡោ ហៅអ្នកជិតខាងជួយហើយលើកដាក់ រថយន្តនាំយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ដោយមានសភាពធ្ងន់ធ្ងរជនរងគ្រោះក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។


បន្ទាប់ពីទទួលព័ត៌មានភ្លាម កំលាំងជំនាញនគរបាលស្រុកសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអញ្ចើម ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពអញ្ចើម បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវ ជ្រាវ និង ពិនិត្យសពនៅផ្ទះរបស់ជនរងគ្រោះសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ព្រោះមូល ហេតុភ្លើងអគ្គិសនីឆក់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ ញាតិ ធ្វើបុណ្យតាមប្រពៃណី។

%d bloggers like this: